ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្លាំងជិះល្បាត​វ៉ាក់អើជាមួយជនទាំង២ ប្រទះ​ឃើញ​​ពូថៅ​ជាប់នឹងខ្លួន​

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍​សា​ត់ ៖ ​យុវជន​​២នាក់​ប្រដាប់​ដោយ​ពូថៅ ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដៀង​ឃាត់ខ្លួន​បញ្ជូន​យក​ទៅ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​លើក​ទី​មួយ​។ ការ​ឃាត់ខ្លួន​យុវជន​ទាំង​ពីរ​នាក់​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង៩ និង៣០នាទី​យប់​ថ្ងៃ​ទី០៧ ​សីហា​ ​​ស្ថិត​ត្រង់​ចំណុច​គល់​ស្ពានថ្ម​វត្ត​ពោធិ៍​សុវណ្ណ​រង្សី​ត្រើយ​ខាងលិច ក្នុងភូមិ​បឹង​យា ឃុំ​វាល…

ខេត្ត​ពោធិ៍​សា​ត់ ៖ ​យុវជន​​២នាក់​ប្រដាប់​ដោយ​ពូថៅ ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដៀង​ឃាត់ខ្លួន​បញ្ជូន​យក​ទៅ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​លើក​ទី​មួយ​។ ការ​ឃាត់ខ្លួន​យុវជន​ទាំង​ពីរ​នាក់​នេះ​ធ្វើ​ឡើង​
នៅ​វេលា​ម៉ោង៩ និង៣០នាទី​យប់​ថ្ងៃ​ទី០៧ ​សីហា​ ​​ស្ថិត​ត្រង់​ចំណុច​គល់​ស្ពានថ្ម​វត្ត​ពោធិ៍​សុវណ្ណ​រង្សី​ត្រើយ​ខាងលិច ក្នុងភូមិ​បឹង​យា ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​ ។

លោក អ៊ុ​ន​ស៊ី អធិការ​នគរបាល​ស្រុក​កណ្ដៀង​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ដែល​ត្រូវ​កងកម្លាំង​ឃាត់ខ្លួន​នោះ​ទី​១-ឈ្មោះ ហែម​សុភាព អាយុ១៨ឆ្នាំ ​និង​ទី​២-ឈ្មោះ ជា​ ជោគជ័យ អាយុ២២ឆ្នាំ ទាំង​២នាក់​រស់នៅ​ក្នុងភូមិជ្រែង ឃុំ​ស្វាយ​លួង​ ស្រុក​កណ្ដៀង ​ខេត្តពោធិ៍សាត់​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​កម្លាំង​របស់​លោក​ចុះ​ល្បាត​ និង​ដាក់​គោលដៅ​ត្រួត​ពិនិត្យ​មើល​ពេល​យប់​ត្រង់​ចំណុច​ខាងលើ ​ស្រាប់តែ​ទៅវ៉ាក់អើនឹង​យុវជនទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ឌុ​ប​គ្នា ​លើ​បណ្ដោយ​ផ្លូវ​លេខ​១០១ ដោយ​មានការ​សង្ស័យ​ឃាត់​សួរនាំ ​និង​ឆែក​ឆេរ​ដកហូត​បានកូន​ប្រ​ថៅ​មួយ​បញ្ជូន​មក​អធិការដ្ឋាន ​ដើម្បី​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​រួច​តម្រូវ​ឱ្យ​អាណាព្យាបាល​មក​ធានា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្ដង​ ៕

អត្ថបទសរសេរ ដោយ