ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋបាល​ជលផល និង​រដ្ឋបាល​ព្រៃឈើ​ចំនួន​៨​នាក់​​ត្រូវ​បាន​តែង​តាំងមុ​ខ​​តំណែង​

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​មន្ត្រី​រដ្ឋបាល​ជលផល និង​រដ្ឋបាល​ព្រៃឈើ​សរុប​ចំនួន​៨​នាក់​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ចូល​កាន់​មុខ​តំណែង ចំណុះ​ឱ្យ​​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាលពី​រសៀល​ថ្ងៃ​ទី​៨ ​សីហា ២០២២…

ខេត្តស្ទឹងត្រែង ៖ ​មន្ត្រី​រដ្ឋបាល​ជលផល និង​រដ្ឋបាល​ព្រៃឈើ​សរុប​ចំនួន​៨​នាក់​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ចូល​កាន់​មុខ​តំណែង ចំណុះ​ឱ្យ​​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាលពី​រសៀល​ថ្ងៃ​ទី​៨ ​សីហា ២០២២ ស្ថិត​​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ។

សេចក្តី​ប្រកាស​មុខ​តំណែង​ត្រូវ​បាន​តែងតាំង​មន្ត្រីរាជការ​ចំនួន​០៨​រូប ក្នុង​រចនាសម្ព័ន្ធ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង ដូច​មាន​រាយ​នាម​ខាងក្រោម​៖

១-​លោក សី សម​វិ​ចិត អត្តលេខ១៨៥០៨០០០៩០ ឋានន្តរស័ក្តិ មន្ត្រី​បច្ចេកទេសជាន់ខ្ពស់​ដើម​ខ្សែថ្នាក់​លេខ​៣នៃ​ក្រប​ខណ្ឌ​មន្ត្រី​បច្ចេកទេសជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង ។ ២-​លោក ដ​ត ចំណាន អត្តលេខ១៨៤១៩ ០០០៣១ ឋានន្តរស័ក្តិ មន្ត្រី​បច្ចេកទេស ជាន់ខ្ពស់ ថ្នាក់​លេខ​២ នៃ​ក្របខណ្ឌ​មន្ដ្រី​បច្ចេកទេស​ជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​នាយ​រង ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​។ ​៣-​លោក វ៉ា សុខា អត្តលេខ១៦៩០៣០០៦៣២ ឋានន្តរស័ក្តិ មន្ត្រី​បច្ចេកទេស មធ្យម​ដើម​ខ្សែ ថ្នាក់​លេខ​៣ នៃ​ក្របខ័ណ្ឌ​មន្ត្រី​បច្ចេកទេស មធ្យម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​នាយ​រង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង ។

​៤-លោក ហ៊ុន សំ​អឿ​ន អត្តលេខ ១៨៤២១០០៤៧១ ឋានន្តរស័ក្តិ មន្ត្រី​បច្ចេកទេស ជាន់ខ្ពស់ ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ដ្រី​បច្ចេកទេស ជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់​។ ៥- លោកស្រី ទេព ស៊ី​ណា​វី អត្តលេខ ២៨៣០៦០០១១៩ ឋានន្តរស័ក្តិ មន្ត្រី​បច្ចេកទេស ជាន់ខ្ពស់ ថ្នាក់​លេខ ៤ នៃ​ក្របខ័ណ្ឌ​ជាង​ប៉ោង ជាន់ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង សាទ ១ ជាប់​ជាតិ​ស្ត ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ។​៦.​លោក ចាវ សំណាង​អត្តលេខ ១៩១១៩០០០៥០ ឋានន្តរស័ក្តិ មន្ត្រី​បច្ចេកទេស មធ្យម ថ្នាក់​លេខ​៣ នៃ​ក្របខណ្ឌ​មន្ត្រី​បច្ចេកទេស​មធ្យម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ប្រធាន ការិយាល័យ​រដ្ឋបាល​-​បុគ្គលិក​។​

៧-​លោកស្រី អ៊ុ​ន សុខ​ជឿន​អគ្គ​លេខ ២៩៣១៩០០០៥៨ ឋានន្តរស័ក្តិ មន្ត្រី​បច្ចេកទេស ជាន់ខ្ពស់ ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ដ្រី​បច្ចេកទេស ជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​អនុ ប្រធាន​ការិយាល័យ​រដ្ឋបាល​-​បុគ្គលិក​។​ ៨-លោក ងិ​ន សុភា​ណៈ អត្តលេខ ១៩១១៩០០០៤៩ ឋានន្តរស័ក្ដិ មន្ត្រី​បច្ចេកទេស មធ្យម ថ្នាក់​លេខ​៣ នៃ​ក្របខ័ណ្ឌ​មន្ត្រី​បច្ចេកទេស មធ្យម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​នាយ​រង ផ្នែក​រដ្ឋបាល​ជលផល​ថា​ឡា​បរិ​វ៉ា​ត់​ ៕

អត្ថបទសរសេរ ដោយ