ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​និង​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​១៤ មក​រាស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូបនឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស ក្នុង​នោះ​កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​១៤ មក​រាស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូបនឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស ក្នុង​នោះ​កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ដេ​ត​ក្រាក់​រ៉​ន កាវ​ក្លៃ​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​នី​វ​វាំង​ច័ន្ទ ប៉ាក​ន​ផ​ន​សុរិន្ទ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​បារាំង​ឈ្មោះ​ថៃ​ឡឺ​ស៊ី​ត នឹង​ត្រា​កាន ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។

តាម​ការ​ឱ្យ​ដឹង​ព្រឹត្តិការណ៍​ប្រកួត​បែប​នេះ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​រៀបចំ​ចំនួន​២​លើក​រួច​មក​ហើយ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​យ៉ាង​ខ្លាំង ។ ជា​ពិសេស​ជំនួប​រវាង​ជឹ​ម ចិ​ត្រា ជាមួយ​កីឡាករ​ថៃ​តែ​ម្ដង ដែល​ពួក​គេ​ទាំង​២​មាន​ប្រវត្តិ​ប្រកួត​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ ជឹ​ម ចិ​ត្រា អាយុ​២០​ឆ្នាំ ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​២២​ដង​ប៉ុណ្ណោះ ឈ្នះ​១៥​ដង ចាញ់​៧​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង ក្នុង​ពេល​កីឡាករ​ថៃ​អាយុ​២០​ឆ្នាំ​ដូច​គ្នា តែ​ធ្លាប់​ប្រកួត​រហូត​ដល់​ទៅ​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៨​ដង ស្មើ​២​ដង។ យោង​តាម​ប្រវត្តិ​ប្រកួត​សម្រាប់​ជឹ​ម ចិ​ត្រា មាន​សង្ឃឹម​ឈ្នះ​តិច​បំផុត ។

គូ​អន្តរជាតិ​ទី​២ មឿ​ន សុខ​ហ៊ុ​ច អាយុ​២៤​ឆ្នាំ ធ្លាប់​ប្រកួត​១០២​ដង ឈ្នះ​៧៣​ដង ចាញ់​២៤​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨៧​ដង ឈ្នះ​៦៥ ដង​ចាញ់​១៩​ដង ស្មើ​៣​ដង ។ ទោះជា​យ៉ាងណា​គូ​នេះ​គេ​មាន​ជំនឿ​ចិត្ត​លើ​មឿ​ន សុខ​ហ៊ុ​ច ច្រើន​ជាង ព្រោះ​អ្នក​ប្រដាល់​មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន​រូប​នេះ​មាន​ថ្វីដៃ​ប្រកួត​ល្អ​ខ្លាំង​ណាស់ ។

គូ​អន្តរជាតិ​ទី​៣ សរ រាជសីហ៍ អាយុ​២៥​ឆ្នាំ ធ្លាប់​ប្រកួត​៦២​ដង ឈ្នះ​៤៦​ដង ចាញ់​១៥​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ក្នុង​ពេល​កីឡាករ​បារាំង​អាយុ​២៤​ឆ្នាំ ធ្លាប់​ប្រកួត​៤៥​ដង ឈ្នះ​៣៥​ដង ចាញ់​៨​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ។

គូ​នេះ​ពិបាក​ប៉ាន់ស្មាន​ខ្លាំង​ណាស់ ដោយសារ​កីឡាករ​ទាំង​ពីរ​មាន​ភាព​ខ្លាំង​ម្យ៉ាង​មា្ន​ក់ ពោល​គឺ​កីឡាករ​កម្ពុជា​ពូកែ​វាយ តែ​ចាញ់​កម្លាំង​កីឡាករបារាំង​។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​ពេជ្រ សីហា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​កីឡាករ​ឡាវ ឈ្មោះ​យ៉​ត​ឃុន ផុ​ន​អេក​ប៉ា​ង​សៃ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម និង​សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឌែ​ន​ឡាំ​ប៉ាវ ស​.​ភុង​ស៊ី​ត ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

ចំណែក​គូប្រកួត​មិត្តភាព​មាន​កីឡាករ​ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ​វ៉ែន ហុង​ជី​វ៉ុ​ង មក​ពី​ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កីឡាករ​ប៊ិ​ត ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​គូ​ចុង​ក្រោយ​កីឡាករ​ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕