ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២.១០០​នាក់​មក​ពី​ជាង​៤០​ប្រទេស ចូលរួម​រត់​ម៉ា​រ៉ា​តុង​អន្ដរជាតិ ចក្រភព​ខ្មែរ លើក​ទី​៧

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រឹក​ថ្ងៃ​ទី​៧ សីហា កន្លងទៅ​នេះ នៅ​មុខ​ប្រាសាទអង្គរវត្ត ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​

ខេត្តសៀមរាប ៖ ព្រឹក​ថ្ងៃ​ទី​៧ សីហា កន្លងទៅ​នេះ នៅ​មុខ​ប្រាសាទអង្គរវត្ត ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្ដរជាតិ ចក្រភព​ខ្មែរ លើក​ទី​៧ បាន​ចាប់ផ្ដើម​ធ្វើ​ជា​ផ្លូវការ​ដោយ​មាន​អ្នកចូលរួម​ប្រមាណ ២.១០០​នាក់ មក​ពី​ជាង ៤០​ប្រទេស​។

មន្ដ្រី​ជំនាញ​បាន​ចាត់​ទុក​ការ​ចាប់ផ្ដើម​ឡើង​វិញ​នេះ ប្រកបដោយ​សញ្ញាណ​វិជ្ជមាន ដើម្បី​រួមចំណែក​ស្ដារ​សេដ្ឋកិច្ចជាតិ​ផង និង​វិស័យ​ទេសចរណ៍​ផង​។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បាន​ថ្លែងមុន​បាញ់កាំភ្លើង​បញ្ជា​ចេញដំណើរ​វិញ្ញាសា​រត់៤២,១៩៥​ម៉ែត្រ នៅ​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​នោះថា ក្នុង​ចំណោម​អ្នកចូលរួម ២.១០០​នាក់ មាន​បរទេស​មក​ពី​ក្រៅ​ស្រុក​ជិត ១០០​នាក់ និង​បរទេស​ក្នុងស្រុក​ប្រមាណ ៣០០​នាក់ ក្រៅពី​នោះ​ជា​ប្រជាពលរដ្ឋ​ខ្មែរ មក​ពី​គ្រប់​រាជធានី​-​ខេត្ត​។

ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ជំរុញ​ធ្វើ​ពិពិធ​កម្ម​កីឡាធ្វើ​យ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​កីឡា​នេះ​រស់​ឡើង​វិញ ដំណាលគ្នា​នឹង​ការ​ស្ដារ​សេដ្ឋកិច្ច ក៏​ដូច​ជា​ស្ដារ​ទេសចរណ៍​ឡើង​វិញ ក្នុង​ដំណាក់កាល​ទើប​ងើប​ពី​កូ​វី​ដ​-១៩​។ ដំណាក់កាល​នេះ ក្រសួងទេសចរណ៍ និង NOCC បាន​ដាក់​ទិស​ដៅ​ថា ឲ្យ​ជួយ​កម្រើក​ឡើង​វិញ ជួយ​សេដ្ឋកិច្ច​ឡើង​វិញ តាម​រយៈ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​។

ឯកឧត្តម វ៉ា​ត់ ចំរើន បន្ត​ថា ក្នុង​ការ​រៀបចំ​នេះ​ដែរ​យើង​ឃើញ​សញ្ញាណ​ល្អ​ពេល​ដែល​យើង​ចាប់ផ្ដើម​រៀបចំ​ឡើង​វិញ ក្រោយ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​យើង​ខកខាន​រៀបចំ​២​ឆ្នាំ យើង​ឃើញ​មាន​សញ្ញាណ​ល្អ ក្នុង​ការ​ចូលរួម​ដើម្បី​ថែរក្សា​សុខភាព ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍ ដើម្បី​ធ្វើ​ឲ្យ​ទេសចរណ៍​ក្នុងស្រុក​ធ្វើ​ចលនា​ឡើង​វិញ ព្រោះ​ប្រសិនបើជា​យើង​មិន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​ទេ យើង​ពិបាក​ណាស់​ក្នុង​ការ​លើក​ត​ម្កើ​ន​ជីវភាព​រស់នៅ​របស់​អាជីវករ ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ អាច​នឹង​មាន​បញ្ហា ។

ក្រោយទទួល​បានការ​អនុញ្ញាត​ក្រសួងទេសចរណ៍ និងNOCC យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេស
ចរណ៍​ឲ្យ​បាន​ច្រើន ហើយ​ក្រៅពី​នៅ​សៀមរាប ក៏​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​ជាដើម​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចាប់ពី​ចុងឆ្នាំ​២០២២​រហូត​ដល់​ឆ្នាំ​ក្រោយ​ៗ​ទៀត ដើម្បី​ផ្សារ​ភ្ជាប់​នូវ​ការ​ផ្សព្វផ្សាយ និង​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ