ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរាចរណ៍​ដែនអាកាស​ជុំវិញ​កោះ​តៃវ៉ាន់​វិល​មក​ធម្មតាវិញ​ ទោះចិន​ប្រកាស​សមយុទ្ធ​ថ្មី

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ ចរាចរណ៍​ដែនអាកាស​ជុំវិញ​កោះ​តៃវ៉ាន់​កំពុង​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​ជា​បណ្តើរ​ៗ

តៃវ៉ាន់ ៖ ចរាចរណ៍​ដែនអាកាស​ជុំវិញ​កោះ​តៃវ៉ាន់​កំពុង​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​ជា​បណ្តើរ​ៗ បន្ទាប់​ពី​មានការ​បើក​ដែនអាកាស​ឡើង​វិញ ទោះបី​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ថ្មី​នៅ​តំបន់​ផ្សេង​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ដឹក​ជញ្ជូន និង​គមនាគមន៍​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ ទី ៨​សីហា​នេះ​។

កាលពី​ស​ប្តា​ហ៍​មុន មហា​យក្ស​ចិន​បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង និង​បាន​ធ្វើការ​បា​.​ញ់​គ្រាប់​ពិត​អំឡុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​ លោកស្រី Nancy Pelosi​។

ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង Korean Air ដែល​បាន​លុប​ចោល​ជើងហោះហើរ​ទៅ​កាន់​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ និង​ប្តូរ​ទិស​ដៅ​ហោះហើរ​ដើម្បី​គេច​ពី​តំបន់​រង​ផល​ប៉ះពាល់ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី ៨​ សីហា​នេះ​ថា ខ្លួន​បាន​បន្ត​ប្រតិបត្តិការ​ហោះហើរ​ធម្មតា​វិញ​។

ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វី​លី​ពី​ន និយាយ​ថា ខ្លួន​នឹង​បន្ត​ការ​ហោះហើរ​ទៅ​កាន់ និង​មក​ពី​ទីក្រុង​តៃប៉ិ​ជា​ធម្មតា​វិញ បន្ទាប់​ពី​បាន​ប្រើប្រាស់​ជើងហោះហើរ​ជំនួស​អំឡុង​ការ​ធ្វើ​សមយុទ្ធ​រយៈពេល ៤​ថ្ងៃ​របស់​ចិន​។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មានការ​ឆ្លើយ​តប​ភ្លាម​ៗ​នោះ​ទេពី​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន បន្ទាប់​ពី​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ថ្មី​នៅ​តំបន់​ផ្សេង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ