ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពូល​កីឡាករ​ម្នាក់​ត្រូវ​មន្ត្រី​ប៉ូលិស​​ផ្តាច់ជីវិតយ៉ាង​រន្ធ.ត់​បំផុត

1 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ជា​រឿង​ដ៏​រន្ធ.ត់​បំផុត​មួយ បន្ទាប់​ពី​កំពូល​កីឡាករ Leandro Lo ម្ចាស់​ជើងឯក​កីឡា​ជី​ជិត​ស៊ូ​

ប្រេ​ស៊ី​ល ៖ ជា​រឿង​ដ៏​រន្ធ.ត់​បំផុត​មួយ បន្ទាប់​ពី​កំពូល​កីឡាករ Leandro Lo ម្ចាស់​ជើងឯក​កីឡា​ជី​ជិត​ស៊ូ​ដ៏​អស្ចារ្យ​បំផុត​របស់​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​បាន​ខ្មា.ន់កាំភ្លើ.ង ដែល​មាន​តួនាទី​ជា​មន្ត្រី​ប៉ូលិស​បាន​បា.ញ់ប្រហារ​១គ្រាប់​ចំ​ក្បា.ល​ បណ្តាល​ឱ្យ​ស្លា.ប់​បាត់បង់​ជីវិត​។ ដែល​ហេតុការណ៍​នេះ កើតឡើង​នៅ​ក្នុង​ក្លិប​កម្សាន្ត​រាត្រី​មួយ​កន្លែង​ក្នុង​ទីក្រុង Sao Paulo​។

អាជ្ញាធរ​បាន​អះអាង​ថា លោក Leandro Lo អាយុ​៣៣​ឆ្នាំ ដែល​មានឈ្មោះ​ពេញ​ថា Leandro Lo Pereira do Nascimento ត្រូវ​បាន​ខ្មា.ន់កាំភ្លើ.ង​មាន​តួនាទី​ជា​មន្ត្រី​ប៉ូលិស ដែល​មិន​ជាប់​បំពេញ​កាតព្វកិច្ច​ម្នាក់ បា.ញ់ប្រហារ១គ្រាប់​​ចំ​ក្បា.ល​នៅ​ក្នុង​ក្លិប​កម្សាន្ត​១​កន្លែង​ស្ថិត​ក្នុង​សង្កាត់ Saude កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២​។ ហើយ​ក្រោយ​ប្រព្រឹត្ត​បទល្មើស​រួច ជន​បង្ក​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុតែ​ម្តង​។ លោក Leandro Lo ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល​គាត់​ត្រូវ​បាន​ប្រកាស​ថា ស្លា.ប់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​។

មិន​ទាន់​មានការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ជុំវិញ​ករណី​បា.ញ់ប្រហារ​ដ៏​រន្ធ.ត់​មួយ​នេះ​នៅឡើយ​ទេ​។ ខណៈ​ដែល​ប៉ូលិស​បាន​បើក​ការ​ស៊ើបអង្កេត​ភ្លាម​ៗ​។ ហើយ​កំពុង​ប្រមូល​ភស្តុ​តាង និង​ធ្វើការ​សាកសួរ​សាក្សី​ផ្ទាល់​នៅ​កន្លែង​កើតហេតុ ដើម្បី​កំណត់​មុខសញ្ញា​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជន​បង្ក​។

គួរ​បញ្ជាក់​ជូន​ថា Leandro Lo គឺជា​អត្ត​ព​លិ​ក​កីឡា​ជី​ជិត​ស៊ូ ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រេ​ស៊ី​ល ដោយ​បាន​ឈ្នះ​ជើងឯក​ពិភពលោក​រហូត​ដល់​៨​ដង ក្នុង​ប្រភេទ​ទម្ងន់​៥​ផ្សេង​គ្នា ដែល​ជា​កំណត់​ត្រា​ពិភពលោក​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ