ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលករ​កម្ពុជានៅ​ថៃ​បន្ត​ថែទាំ​សុខភាព ​នូវ​វិធានការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​ចូលរួម​គោរព​ច្បាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ដើម្បី​ទប់ស្កាត់​ឆ្លង​ជំងឺឆ្លង​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​បន្ត​ថែទាំ​សុខភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​វិ ធាន​ការពារ​ពី ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​របស់​ប្រទេស​គេ​ឲ្យ​បាន​ល្អ ។ ការ​អំពា​នាវ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ឯកឧត្តម អ៉ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានី​ភ្នំពេញ​៖​ដើម្បី​ទប់ស្កាត់​ឆ្លង​ជំងឺឆ្លង​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​បន្ត​ថែទាំ​សុខភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​វិ ធាន​ការពារ​ពី ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​របស់​ប្រទេស​គេ​ឲ្យ​បាន​ល្អ ។

ការ​អំពា​នាវ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ឯកឧត្តម អ៉ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ផ្ដល់​ភាព​ស្រ ប​ច្បាប់​ដល់​ពលករ កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ​របស់​ក្រសួង អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ ការ​នៅ​ក្នុង រោងចក្រ​CPF(Thailand)Public Company Limited ស្ថិត​នៅ​ក្នុង​ខេត្ត​ន គ​រាជ​សី​ម៉ា ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​៧​សីហា​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ដែល​សម្តេច​ទាំង​ពីរ តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​ពលករ​របស់​យើង ដែល​បាន​កំ ពុង​ធ្វើការ​នៅ​បរទេស ។

ឯកឧត្តម​អ៊ិ​ត សំ​ហេង បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន CPF ដែល​បាន​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​ពលករ​កម្ពុជា ឲ្យ​បាន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន ទទួល​បាន​ប្រាក់​ឈ្នួល ការ​ស្នាក់​នៅ និង​ហូប​ចុក​បាន​យ៉ាង​សមរម្យ ថែម​ទាំង​យកចិត្តទុកដាក់​ទៅ​លើ បញ្ហា​សុខភាព​រប ស់​ពលករ​កម្ពុជា​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើការ​កោតសរសើរ​ចំពោះ​បងប្អូន​ពលករ​ខ្មែរ ដែល​មាន​ស្មារតី តស៊ូ អត់ធ្មត់ ខិតខំ​ធ្វើការ​ងារ​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ ជា​ការ​ចូលរួម​ចំណែក រក​ចំណូល​ជូន​ជាតិ ដែល​បងប្អូន​ពលករ​ខ្មែរ​នៅ​ថៃ​មាន​ចំនួន ១,២​លាន​នាក់ ម្នាក់​ៗ​ក្នុង​មួយ​ខែ​បាន​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ​រាប់រយ​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ផ្គត់ផ្គង់​ជីវភាព ហើយ​បើ​គិត ១​ឆ្នាំ បងប្អូន​ពលករ​យើង​បាន​ផ្ញើ​លុយ​ទៅ​ក្រុម​គ្រួសារ ប្រមាណ​រាប់​សិប​លាន​ដុល្លារ​អាម៉េរិក និង​នៅ​ពេល​បងប្អូន​យើង វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត នឹង​មានចំណេះ និង​ជំនាញ​ការងារ មក​អភិវឌ្ឍ​ប្រទេស​ផង​ដែរ​។

ឯកឧត្តម​គូសបញ្ជាក់​ថា​៖« គណៈកម្មការ​បាន​បើក​យុទ្ធនាការ​ផ្ដល់​ភាព​ស្របច្បាប់ ជូន​បងប្អូន​ពលករ​ដោយ ផ្ដល់​លិខិត ធ្វើ​ដំណើរ TD និង​ចេញ​ប័ណ្ណ OCWC និង​ឯកសារ ផ្សេង​ទៀត​ដែល​ធា នា​បាន​នូវ​ភាព​ស្រប ច្បាប់​ក្នុង​ការ​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ។

ជា​រួម​គោលនយោបាយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល ជា​និច្ច​ជា​កាល បាន​ផ្ដល់​នូវ​ការ​គាំពារ​គ្រប់​បែប​យ៉ាង​ជូន​ដល់​បងប្អូន​ពលករ និង​ក្រុម​គ្រួសារ​។

ឯកឧត្តម បន្ត​ថា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កន្លង​មក​ថ្មី​ៗ​នេះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជំនះ​យ៉ាង​ត្រចះត្រចង់​បំផុត ដែល​ក្នុង​នោះ​ក៏​មាន​បងប្អូន​ពលករ និង​ក្រុម​គ្រួសារ​របស់​បងប្អូន បាន​ទៅ​ចូលរួម​បោះ ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា សបញ្ជាក់​ពី​ការ​បន្ត​គោរព ស្រលាញ់ គាំទ្រ និង​ជឿជាក់ មក​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ដឹកនាំ​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។

ឯកឧត្តម​ក៏​បាន​អំពាវនាវ​និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ពលករ​កម្ពុជា បន្ត​ថែទាំ​សុខភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​របស់​ប្រ​ទេ ស​គេ​ឲ្យ​បាន​ល្អ ជៀសវាង​បង្ក​បញ្ហា​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​មានទោស​ទណ្ឌ​ដល់​ខ្លួន​។ គួរ​បញ្ជាក់​ជូន​ដែរ​ថា រោងចក្រ CPF (Thailand) Public Company Limited. ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន C.P. Group ប្រទេស​ថៃ បាន​ចាប់ ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​ថៃ តាំងពី​ឆ្នាំ ១៩៩៦​។

រោងចក្រ CPF ជា​រោងចក្រ​ផលិត​សាច់​មាន់​គ្រប់​ប្រភេទ មាន​ទាំង​សាច់​មាន់​ស្រស់ ទាំង​អាហារ​ឆ្អិន សម្រាប់​ផ្គត់ផ្គង់​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស បច្ចុប្បន្ន​ក្រុមហ៊ុន CPF នៅ​ខេត្ត​នគររាជ​សីមា មាន​ពលករ​ទាំងអស់​សរុប​ចំនួន ៨ ៣៥២​នាក់ ក្នុង​នោះ ពលករ​កម្ពុជា មាន​ចំនួន ២ ២៧៥​នាក់ (​ស្រី ១ ០៩៧​នាក់​)៕