ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ផ្តល់​ទាហាន១០​ម៉ឺន​​នាក់​ ជួយ​រុ​ស្ស៊ី​យកឈ្នះ​លើ​អ៊ុយ​ក្រែ​ន

1 ខែ មុន

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​ផ្តល់​កងទ័ព​ស្ម័គ្រចិត្ត​ចំនួន ១០០.០០០​នាក់​ទៅ​ឲ្យ​រុ​ស្ស៊ី

កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​ផ្តល់​កងទ័ព​ស្ម័គ្រចិត្ត​ចំនួន ១០០.០០០​នាក់​ទៅ​ឲ្យ​រុ​ស្ស៊ី ដើម្បី​ជួយ​រុ​ស្ស៊ី​ឲ្យ​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុ​ស្ស៊ី​។

អ្នកជំនាញ​ផ្នែក​យោធា​រុ​ស្ស៊ី Igor Korotchenko និយាយ​នៅ​លើ​ទូរទស្សន៍​រុ​ស្ស៊ី Channel One Russia ដូច្នេះ​ថា «​មាន​របាយការណ៍​ថា អ្នក​ស្ម័គ្រចិត្ត​កូរ៉េ​ខាងជើង​ចំនួន ១០០.០០០ ត្រៀមខ្លួន​មក និង​ចូលរួម​ក្នុង​សង្គ្រាម​»​។ នេះ​បើ​យោង​តាម​កាសែត New York Post​។

អ្នកជំនាញ​រូប​នេះ​បាន​កោតសរសើរ​ចំពោះ​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​របស់​យោធា​កូរ៉េ​ខាងជើង និង​បាន​និយាយ​ថា រុ​ស្ស៊ី​គួរ​ស្វាគមន៍​ទាហាន​កូរ៉េ​ខាងជើង និង​ជំនាញ​ក្នុង​សមរភូមិ​របស់​ពួក​គេ​។

លោក​ថ្លែង​ថា «​ប្រ​សិន​កូរ៉េ​ខាងជើង​បង្ហាញ​ពី​បំណង​ចង់​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ហ្វា​ស៊ី​ស​និយម​អ៊ុយ​ក្រែ​ន យើង​គួរ​អនុញ្ញាតឲ្យ​ពួក​គេ​ធ្វើ​»​។

សូម​បញ្ជាក់​ថា កូរ៉េ​ខាងជើង​ជា​ប្រទេស​មាន​យោធា​ធំ​បំផុត​ទី ៤​ក្នុង​ពិភពលោក​ដោយ​មាន​កងទ័ព​ជិត ១,៣​លាន​នាក់ និង​កងទ័ព​បម្រុង ៦០០.០០០​នាក់​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង New York​។

បើ​យោង​តាម​កាសែត​កូរ៉េ​ខាងត្បូង Daily NK កូរ៉េ​ខាងជើង​ក៏​បាន​ផ្តល់​កម្មករ​ដើម្បី​ជួយ​រុ​ស្ស៊ី​កសាង​ឡើង​វិញ​ផង​ដែរ​ បន្ទាប់​ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​។

កាសែត​នេះ​រាយការណ៍​ដោយ​ដកស្រង​ប្រភព​ពី​រុ​ស្ស៊ី​ថា កូរ៉េ​ខាងជើង​គ្រោង​នឹង​បញ្ជូន​កម្មករ​បន្ថែមចំនួន ១.០០០​នាក់​ទៅ​កាន់​តំបន់ Donbas នៅ​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន ប្រ​សិន​រុ​ស្ស៊ី​ឈ្នះ​សង្គ្រាម​៕ (​យោង​តាម​ប្រភព​៖ Insider & New York Post)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture