ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីម៉ាស្សាមួយចំនួនលាក់បំាងមុខរបរ មិនឲ្យអ្នកផ្ទះដឹងឡើយ

2 ឆ្នាំ មុន

គ្មាន​ការងារ​ណា​ដែល​គ្មាន​តម្លៃ​នោះ​ទេ ។ គ្រប់​ការងារ​ដែល​សុចរិត​មាន​តម្លៃ​ទាំងអស់ ប៉ុន្តែ​ដោយសារ​ទស្សន​យល់​ឃើញ​ផ្សេង​ៗ​គ្នា រួម និង​វប្បធម៌ ប្រពៃណី​ផង មានការ​ងារ​ខ្លះ​ត្រូវ​សង្គម​មិន​ទាន់​ឲ្យ​តម្លៃ ជា​ពិសេស​មិន​គាំទ្រ​ឲ្យ​កូនចៅ​ខ្លួន ប្រកប​កិច្ចការ​ទាំងនោះ​ឡើយ…

គ្មាន​ការងារ​ណា​ដែល​គ្មាន​តម្លៃ​នោះ​ទេ ។ គ្រប់​ការងារ​ដែល​សុចរិត​មាន​តម្លៃ​ទាំងអស់ ប៉ុន្តែ​ដោយសារ​ទស្សន​យល់​ឃើញ​ផ្សេង​ៗ​គ្នា រួម និង​វប្បធម៌ ប្រពៃណី​ផង មានការ​ងារ​ខ្លះ​ត្រូវ​សង្គម​មិន​ទាន់​ឲ្យ​តម្លៃ ជា​ពិសេស​មិន​គាំទ្រ​ឲ្យ​កូនចៅ​ខ្លួន ប្រកប​កិច្ចការ​ទាំងនោះ​ឡើយ ទោះ​នោះ​ជា​មុខរបរ​ចិញ្ចឹមជីវិត ជា​សិទ្ធិ​នៃ​ការ​សម្រេចចិត្ត​របស់​បុគ្គល​ម្នាក់​ៗ​ក្តី ។

អ្នក​ម៉ាស្សា​ជា​ប្រភេទ​ការងារ​ថ្មី​មួយ​នៅ​ក្នុង​សេវា​កម្សាន្ត និង​សុខភាព ។ ប៉ុន្តែ​ដោយសារ​ការងារ​នេះ បុរស និង​ស្ត្រី​ត្រូវ​ប៉ះពាល់​គ្នា នៅ​ជាមួយ​គ្នា​ក្នុង​បន្ទប់ និង​កន្លែង​តែ​មួយ​បាន​សង្គម​ហាក់​មានការ​រើសអើង​ធ្វើ​ឲ្យ​នារី​ប្រកប​របរ​នេះ​មួយ​ចំនួន​ប្រឈម​ការ​រិះគន់ សុខចិត្ត​លាក់បាំង​មុខរបរ​ខ្លួន​មិន​ឲ្យ​សាច់ញាតិ អ្នក​ស្គាល់គ្នា​បានដឹង​ឡើយ ។

រូបតំណាង

នារី ជា​អ្នក​ម៉ាស្សា​ម្នាក់​នៅ​ភ្នំពេញ គាត់​បាន​ចាប់​អាជីព​នេះ​ជិត​១០​ឆ្នាំ​ហើយ ប៉ុន្តែ​គាត់​មិន​បាន​ប្រាប់​មុខរបរ​នេះ​ឲ្យ​ឪពុក​ម្តាយ​នៅ​ខេត្ត​ត្បូងឃ្មុំ​ដឹង​ឡើយ ។

នារី​ខាងលើ​អះអាង​ថា ឪពុក​ម្តាយ​គាត់​បានដឹង​ថា គាត់​កំពុងធ្វើការ​ជា​កម្មករ​កាត់ដេរ​ក្នុង​រោងចក្រ ។ នៅ​ពេល​ឡើង​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​២០១២ នារី​ធ្វើ​ជា​កម្មករ​កាត់ដេរ ។ កាត់ដេរ​បាន​ជាង​មួយ​ឆ្នាំ គាត់​បាន​ប្តូរ​មុខរបរ​នៅ​ពេល​រោងចក្រ​នោះ​បាន​បិទទ្វារ ។ បន្ទាប់​មក​គាត់​នៅ​បន្ត​ប្រាប់​អ្នក​ស្គាល់គ្នា ពិសេស​ឪពុក​ម្តាយ​ថា ខ្លួន​ជា​កម្មករ​កាត់ដេរ​ជា​ដដែល ។

នារី​បាន​បញ្ជាក់​ថា ដោយសារ​សង្គម​មើល​ងាក នារី​ម៉ាស្សា​ដូច្នេះ​គាត់​មិន​ចង់​ឲ្យ​គេ​ដឹង​ថា ជា​អ្នក​ម៉ាស្សា​ឡើយ ។ នាង​យល់​ថា បើសិនជា​ឪពុក​ម្តាយ​ដឹង ពួក​គាត់​មិន​ច្បា​យ​ចិត្ត​ឡើយ ។ ពិសេស​គ្រួសារ​គាត់​ខ្លួន​គាត់​នឹង​រង​ការ​សើចចំអក​ពី​អ្នក​ជិតខាង ។

ស្រី​មៀ​ច ជា​អ្នក​ម៉ាស្សា​ម្នាក់​ទៀត​មក​ពី​ខេត្តកំពង់ធំ ។ គាត់​សម្រេចចិត្ត​មក​ធ្វើ​នារី​ម៉ាស្សា​តាម​រយៈ​បងជីដូនមួយ​ណែនាំ ។ ស្រី​មៀ​ច អះអាង​ថា បងស្រី​ជីដូនមួយ​បាន​នាំ​ណែ​គាត់​ឲ្យ​មក​ធ្វើការ​ម៉ាស្សា​នៅ​ពេល​ក្រោយ​ខ្លួន​បាន​រៀន​ចប់​ថ្នាក់​ទី​៨ ។

មុន​ចូល​ធ្វើការ​ស្រី​មៀ​ច បាន​ទទួល​ការ​បង្ហាត់បង្រៀន​ពី​របៀប​ម៉ាស្សា ដោយ​គ្រូ​ជនជាតិ​ថៃ ។ នារី​មក​ពី​ជនបទ​រូប​នេះ បាន​និយាយ​ថា ពួក​គាត់​ពីរ​នាក់ គឺ​ទាំង​ខ្លួន​គាត់ និង​បងជីដូនមួយ គ្មាន​ន​ណា​ដឹង​ថា ពួក​គាត់​ជានា​រី​ម៉ាស្សា​នោះ​ទេ ។

ជា​ទូទៅ​គេ​ដឹង​ថា ពួក​គាត់​លក់​សម្លៀក​បំពាក់​ឲ្យ​គេ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ។ នារី​ម៉ាស្សា​ខាងលើ​ឲ្យ​ដឹង​ថា ការងារ​ម៉ាស្សា​អាច​ប្រាក់​បាន​ពី​២០០​ទៅ​៣៥០​ដុល្លារ​ក្នុង​មួយ​ខែ ។ ជា​ប្រាក់​កម្រៃ​បាន​ពី​ភាគរយ​នៃ​ចំនួន​អ្នក​ម៉ាស្សា ។ តម្លៃ​ម៉ាស្សា​៨​ដុល្លារ​ក្នុង​មូ​យ​ម៉ោង នារី​ម៉ាស្សា​ទទួល​បាន​កម្រៃ​ភាគ ៣​ដុល្លារ ។ នារី​ម៉ាស្សា​ជា​ទូទៅ​មិន​មាន​ប្រាក់ខែ​នោះ​ទេ ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន អាជីវកម្ម​ម៉ាស្សា​មានការ​រី​ចក​ម្រើ​ន​ខ្លាំង នៅ​ទីណា​ក៏​មាន​ហាង​ម៉ាស្សា​ដែរ នៅ​ក្រុងភ្នំពេញ ។ មាន​កម្មករ​កាត់ដេរ​មួយ​ចំនួន​ងាក​មក​ប្រកប​របរ​នេះ នៅ​ពេល​ឧស្សាហកម្ម​ទេសចរណ៍​នេះ​រីក​ចម្រើន នៅ​ក្នុង​នោះ​រួម​ទាំង​បៀរហ្គាឌិន​ផង ។

ទាំង​បៀរហ្គាឌិន និង​កន្លែង​ម៉ាស្សា បាន​ផ្អាក​អាជីវកម្ម កាលពី​កំលុង​ពេល​ជំងឺ​កូ​វី​ដ​១៩ រាល​ត្បា​ត​ខ្លាំង ហើយ​ទើប​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២២​នេះ អាជីវកម្ម​កម្សាន្ត​ទាំង​ពីរ​នេះ បាន​កម្រើក​ឡើង​វិញ រួម​ទាំង​ហាង​ខារ៉ាអូខេ​ផង ។

នារី​បាន​ឲ្យ​ដឹង​ថា អ្នក​ម៉ាស្សា​មិន​រំពឹង​ប្រាក់​ភាគរយ​នោះ​ទេ ពួក​គាត់​រំពឹង​លើ​ការ​ឲ្យ​ធិ​ប​របស់​ភ្ញៀវ ។ ភ្ញៀវ​ខ្លះ​គេ​ឲ្យ​ប្រាក់​ធឹ​ប​ម្តង​៥​ដុល្លារ ឬ​១០​ដុល្លារ​ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ