ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សំខាន់​ៗ​គួរ​ដឹង ក្រោយ​បញ្ចប់​ស​ប្តា​ហ៍​ទី​១​នៃ​ក្រប​ខណ្ឌ Premier League

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្រប​ខណ្ឌ​កំពូល​អង់គ្លេស English Premier League (EPL) បាន​ចាប់ផ្តើម​រដូវ​កាល​ថ្មី

អង់គ្លេស ៖ ក្រប​ខណ្ឌ​កំពូល​អង់គ្លេស English Premier League (EPL) បាន​ចាប់ផ្តើម​រដូវ​កាល​ថ្មី ២០២២-២៣ របស់​ខ្លួន​ហើយ កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២​។ ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​៧ ខែ​ឆ្នាំ​ដដែល ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១ បាន​បញ្ចប់​សព្វគ្រប់​ជាមួយ​រឿងរ៉ាវ​សំខាន់​មួយ​ចំនួន ដែល​ត្រូវ​បាន​កំណត់សម្គាល់​។

ក្រោយ​ចប់ស​ប្តា​ហ៍​ទី​១ ក្រុម​ទាំង​២០​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​សរុប​២៨​គ្រាប់​។ Arsenal ជា​ក្រុម​ដំបូង​គេ​បង្អស់​នៃ​រដូវ​កាល ២០២២-២៣ ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ក្នុង​ជ័យជម្នះ​លើ​ម្ចាស់ផ្ទះ Crystal Palace លទ្ធផល ២-០​។

ខ្សែបម្រើ​ប្រយុទ្ធ Gabriel Martinelli របស់​ក្រុម Arsenal ក្លាយជា​កីឡាករ​រក​គ្រាប់​ដំបូង​គេ​បង្អស់​សម្រាប់​រដូវ​កាល​ថ្មី​។ ហើយ​ក៏​ជា​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​អាច​រក​គ្រាប់​ដំបូង​នៃ​ថ្ងៃ​បើក​ឆាក​លី​គ​កំពូល​អង់គ្លេស​។

Manchester United ជា​ក្រុម​តែ​មួយ​គត់​ក្នុង​ចំណោម​ក្រុម​កំពូល​ៗ​ប្រចាំ​លី​គ ដែល​បរាជ័យ​នៅ​ថ្ងៃ​បើក​ឆាក ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Brighton លទ្ធផល ២-១​។ ស្រប​ពេល Arsenal Tottenham Hotspur Chelsea និង Manchester City សុទ្ធតែ​ឈ្នះ​។ ចំណែក Liverpool និង Leicester City បាន​ត្រឹម​ស្មើ​។

Tottenham កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន​។ ខណៈ​ដែល Southampton នៅ​បាត​តារាង ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង​គ្នា​ជាមួយ​លទ្ធផល ៤-១​។

ខ្សែប្រយុទ្ធ Erling Haaland (Man City), Pascal Groß (Brighton) និង Aleksandar Mitrovic (Fulham) កំពុង​ឈរ​ជា​កីឡាករ​រក​គ្រាប់​បាន​ច្រើន​ជាងគេ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១ ដោយ​មាន​២​គ្រាប់​ដូច​គ្នា​។

លទ្ធផល​សរុប​ស​ប្តា​ហ៍​ទី​១៖
Arsenal 2-0 Crystal Palace
Fulham 2-2 Liverpool
Everton 0-1 Chelsea
Tottenham 4-1 Southampton

Leeds 2-1 Wolves
Newcastle 2-0 Nottingham
Bournemouth 2-0 Aston Villa
West Ham 0-2 Manchester City
Leciester 2-2 Brentford
Manchester United 1-2 Brighton៕ (​ប្រភព​ពី Premier League)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ