ឯកឧត្តម ហ៊ុន ម៉ានី ទទួលយកទង់បន្តវេនធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣
- ភ្នំពេញ
ឥណ្ឌូណេស៊ី ៖ ក្នុងពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូ
ឥណ្ឌូណេស៊ី ៖ ក្នុងពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូ
ឥណ្ឌូណេស៊ី ៖ ក្នុងពិធីបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ក្រោមអធិបតីភាព លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) គណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អមដំណើរដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញទៅទទួលទង់អាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះឥណ្ឌូណេស៊ី ។ តាមរយៈពិធី គឺបានប្រកាសជាឱឡារឹកថា កម្ពុជាជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីពេលនេះតទៅ។
គណៈប្រតិភូកម្ពុជានឹងធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញនារសៀលថ្ងៃទី៧ ខែសីហា ជាមួយនឹងការដង្ហែទង់ពីប្រទេសឥណ្ឌូណេស៊ី ដើម្បីប្រគល់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹតិ្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមហៅកាត់ថា CAMSOC នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
បន្ទាប់ពីពិធីប្រគល់ ក៏នឹងមានការដង្ហែទង់អាស៊ានប៉ារ៉ាហ្គេម និងម្ចាស់មេដាយនៅតាមដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញផងដែរ ៕
ចែករំលែកព័តមាននេះ