ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវ​សូកប៉ាន់​របស់​បុរស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង

7 ឆ្នាំ មុន

រឿងអាស្រូវ​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​របស់​បុរស​ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​នៅ​សហរដ្ឋអាមេរិក​កំពុង​តែ​ធ្ងន់ធ្ងរ​ឡើង ខណៈ​ដែល​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​​ថ្មី​មួយ​ដើម្បី​ចោទប្រកាន់​បុរស​ជនជាតិ

រឿងអាស្រូវ​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​របស់​បុរស​ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​នៅ​សហរដ្ឋអាមេរិក​កំពុង​តែ​ធ្ងន់ធ្ងរ​ឡើង ខណៈ​ដែល​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​​ថ្មី​មួយ​ដើម្បី​ចោទប្រកាន់​បុរស​ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ម្នាក់​ដែល​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ថា បាន​ប្រព្រឹត្ត​បទល្មើស​សូកប៉ាន់​ដល់​ក្រុមហ៊ុន​ប្រេង PDVSA ។

យោង​តាម​រដ្ឋ​អាជ្ញា​ឲ្យ​ដឹង​ថា ការ​សូកប៉ាន់​នោះ​រួម​មាន ការ​ស្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ដោយ​មិន​គិតថ្លៃ​ម្ហូបអាហារ និង​ទឹកប្រាក់​ផង​ដែរ​ដើម្បី​ទទួល​បាន​កិច្ចសន្យា​ដែល​ចំណេញ​ប្រាក់​ជា​ច្រើន​សម្រាប់​ក្រុមហ៊ុន​ថាមពល​សហរដ្ឋអាមេរិក ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ។

នៅ​ដើមឆ្នាំ​នេះ អ្នកជំនួញ​ប្រេង​ជនជាតិ វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​២​រូប​ដែល​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ការ​សូកប៉ាន់​ដែល​មាន​តម្លៃ​ប្រមាណ​១​ប៊ី​លាន​ដុល្លារ​ឯណោះ ។

លោក Juan Jose Hernandez Comerma ជា​ជនជាប់ចោទ​ក្នុង​ករណី​ថ្មី​ជាងគេ​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​ក្នុង​អំឡុង​រវាង​ឆ្នាំ​២០០៨ ដល់​២០១២ ជំនួស​ដៃគូ​អាជីវកម្ម​របស់​លោក គឺ Abraham Jose Shiera Bastidas ជា​ម្ចាស់​កម្មសិទ្ធិ​ក្រុមហ៊ុន​ថាមពល​ក្នុង​សហរដ្ឋអាមេរិក ។

លោក Comerma បាន​បង់ប្រាក់​បន្ទប់​សណ្ឋាគារ​ក្នុង​ទីក្រុង Miami, ទីក្រុង​ញូ​វ​យ៉​ក និង​ទីក្រុង​ផ្សេង​ៗ​ទៀត សម្រាប់​លោក Alfonzo Elizer Gravina មក​ពី PDVSA ។
ជាង​នេះ​ទៀត រដ្ឋ​អាជ្ញា​បាន​លើក​ឡើង​ពី​ភស្តុ​តាង​រវាង​បុគ្គល​ទាំង​ពីរ រួម​មាន អុ​ី​ម៉ែ​ល​មួយ​ដែល​បាន​ផ្ញើ​ពី​លោក Comerma ទៅ​លោក Gravina ហើយ​ប្រាប់​ថា «​ខ្ញុំ​នឹង​មើលថែ​អ្នក​» ។

លោក Comerma ក៏​បាន​សូកប៉ាន់​ជំនួស​បុរស​ជនជាតិ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ម្នាក់​ទៀត​ផង​ដែរ ដែល​ត្រូវ​បាន​ជាប់​ទោស​ពី​បទ​សូកប៉ាន់​កាលពី​ខែមិថុនា គឺ​លោក Roberto Enrique Rincon Fernandez ។ លោក Rincon ជា​ម្ចាស់​កម្មសិទ្ធិ​ក្រុមហ៊ុន​ថាមពល​ក្នុង​សហរដ្ឋអាមេរិក និង​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ច្រើន​ដោយសារ​តែ PDVSA ផង​ដែរ។
ប្រសិនបើ​លោក Comerma ពិតជា​ជាប់​ទោស​មែន លោក​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ៕