ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្មួញ​២នាក់ពាក់ព័ន្ធ​​គ្រឿងញៀ.ន​ជាង​២៦​គីឡូ ត្រូវ​បញ្ជូន​ទៅតុលាការ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ ពេញ នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំ ពេញ នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២ បាន​បញ្ជូន​ឈ្មួញ​គ្រឿង​ញៀ.ន​២​នាក់ នឹង​សា​ធាតុ​ញៀ.ន​ជាង​២៦​គីឡូក្រាម​ទៅ​តុលាការ ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ និង​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ទាក់ទិន​នឹង​ការ​នាំ​ខ្លួន​ឈ្មួញ​គ្រឿង​ញៀ.ន២​នាក់​ទៅ​តុលាការ​នោះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជា​ការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សារធាតុ​ញៀ.ន​​ជា​ច្រើន​ប្រភេទ សរុប​២៦​គីឡូ និង​២​ខាំ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ឬ​ទ្ធី មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ខែ ទើប​មាន​ភស្តុ​តាង​កំណត់​មុខសញ្ញា​បាន​ជាក់លាក់ ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង​២០ និង​៤៥ នាទី​យប់ ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច ផ្ទះ​លេខ A6-1577 ផ្លូវ​បេតុង ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់ ម្នាក់​ឈ្មោះ ហ៊ី​ម ឆេ​ង​ហ៊ួ​រ​សុ​ដា​វី​ដ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ ហ៊ា​ត រ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។

ពេល​ឃាត់ខ្លួន​ជន​ស​ង្ស័​យ​ទាំង​២នាក់​ខាងលើ ស​មត្ថ​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖
-​សារធាតុ​ញៀ.ន​ចម្រុះ​សរុប​ជាង​២៦ គីឡូក្រាម
-សារធាតុ​ផ្សំ​ជា​វត្ថុ​រាវ ចំនួន​១៥ ដប
-ជញ្ជីង​ថ្លឹង​ចំនួន​០៥
-ម៉ាស៊ីន​សម្រាប់​លាយថ្នាំ​ញៀ.ន ចំនួន​០២ គ្រឿង
-ម៉ាស៊ីន​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទិ​ច​ចំនួន​០៥ គ្រឿង និង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

ការ​បង្ក្រាប​ឈា​ល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជា មួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន​កង​រាជ​អា​វុ​ធ​ហត្ថ​ខណ្ឌ​៧ មក​រា ក្រោយ​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យ ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ