ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ ស៊ីប ស្រីណុច អ្នកបង្រៀនកូនសិស្សថ្នាក់ទី២ ឲ្យចេះមេរៀនថ្នាក់ទី៧

2 ឆ្នាំ មុន

មួយ​រយៈ​មកនេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​កុមារ​តូច​ៗ​ចេះ​ចាំ​រឿង​រាវ​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​របស់​កម្ពុជា ។ ក្មេង​ៗ​ដែល​រៀន​ត្រឹម​ថ្នាក់​ទី​២ មាន​អាយុ​ត្រឹម​៦ ឬ​៧​ឆ្នាំ ប៉ុន្តែ​អាច​ចេះ​កម្មវិធី​សិក្សា សិស្ស​ថ្នាក់​អនុ​វិទ្យាល័យ​ជា​រឿង​ដែល​មិន​កោតសរសើរ​មិន​បាន ។ ការ​សរសើរ​មិន​ត្រឹមតែ​សម្រាប់​ក្មេង​ដែល​ឆ្លាត​វៃ​នោះ​ទេ…

មួយ​រយៈ​មកនេះ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​កុមារ​តូច​ៗ​ចេះ​ចាំ​រឿង​រាវ​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​របស់​កម្ពុជា ។ ក្មេង​ៗ​ដែល​រៀន​ត្រឹម​ថ្នាក់​ទី​២ មាន​អាយុ​ត្រឹម​៦ ឬ​៧​ឆ្នាំ ប៉ុន្តែ​អាច​ចេះ​កម្មវិធី​សិក្សា សិស្ស​ថ្នាក់​អនុ​វិទ្យាល័យ​ជា​រឿង​ដែល​មិន​កោតសរសើរ​មិន​បាន ។

ការ​សរសើរ​មិន​ត្រឹមតែ​សម្រាប់​ក្មេង​ដែល​ឆ្លាត​វៃ​នោះ​ទេ គេ​បាន​គោរព​សរសើរ​ទៅ​ដល់​ទឹកចិត្ត​បស់​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្រៀន​ក្មេង​ៗ​ទាំងនោះ​បាន​យ៉ាង​ល្អ​ទៀត​ផង ។ អ្វី​ដែល​កុមារ​តូច​ៗ​បាន​ចេះ​ចាំ​ទាំង​អស់នោះ​កើត​ចេញពី​ការ​ការ​អប់រំ​មួយ ដែល​អ្នកគ្រូ​ម្នាក់​បាន​យក​បេះដូង​ទៅ​បង្រៀន ។

អ្នកគ្រូ ស៊ី​ប ស្រី​ណុ​ច ដែល​កំពុង​បង្រៀន​សិស្ស​ថ្នាក់បឋមសិក្សា​អន្លង់​រមៀត ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​អះអាង​ថា គាត់​បាន​យក​បេះដូង​ទៅ​បង្រៀន​កូនសិស្ស​របស់​គាត់ ។ អ្នកគ្រូ​បាន​បញ្ជាក់​ថា ផ្តើម​ពី​គំនិត​ចង់​ឲ្យ​កូនសិស្ស​របស់​ខ្លួន​ស្គាល់​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​រឿងរ៉ាវ​សង្គម​មួយ​ចំនួន គាត់​បាន​ចំណាយ​ពេលវេលា​បង្រៀន​កូនសិស្ស​បន្ថែម​ពី​កម្មវិធី​សិក្សា ។

អ្នកគ្រូ​បញ្ជាក់​ថា តាម​ពិត​ទៅ​អ្វី​ដែល​គាត់​បង្រៀន​កូនសិស្ស​របស់​គាត់​នោះ​ជា​មេរៀន​នៅ​ក្នុង​កម្មវិធី​សិក្សា​សិស្ស​ថ្នាក់​ទី​៦ ឬ​ទី​៧ ប៉ុន្តែ​ដោយ​យល់​ថា ចំណេះដឹង​ទូទៅ​ទាំងនោះ​មាន​សារៈសំខាន់ ដូច្នេះ​អ្នកគ្រូ​បាន​ចំណាយពេល​ពន្យល់​បង្រៀន​ដល់​កូនសិស្ស​របស់​គាត់ ។

អ្នកគ្រូ​បាន​សរសើរ​កូនសិស្ស​របស់​ខ្លួន​ទាំងអស់​ថា ជា​ក្មេង​ឆ្លាត ពីព្រោះ​សំណួរ​ខ្លះ​គាត់​បាន​ណែនាំ​ជា​ទូទៅ​តែ​ម្តង ឬ​ពីរ​ដង​ពួក​គេ​ចេះ​ចាំ ចំណែក​សំណួរ​ខ្លះ​ទៀត អ្នកគ្រូ​បាន​ដាក់​ជា​កិច្ចការ​ផ្ទះ ដើម្បី​ឲ្យ​ពួក​គេ​យក​ទៅ​ទន្ទិញ និង​រំលឹក​នៅផ្ទះ ។ «​ខ្ញុំ​មិន​នឹង​ស្មានថា វី​ដេ​អូ​ដែល​ខ្ញុំ​ថត​នោះ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​ពលរដ្ឋ​យើង​បែប​នេះ​ទេ ។ ដំឡូង​ឡើយ​ខ្ញុំ​បង្រៀន​កូនសិស្ស​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​យល់​ថា បើ​ថត​វី​ដេ​អូ​អាច​ឲ្យ​កូន​ៗ​នៅ​កន្លែង​ផ្សេង​យក​គំរូ​តាម ខិតខំ​រៀនសូត្រ​ដូច​គ្នា ខ្ញុំ​ក៏​ថត​វី​ដេ​អូ​នោះ​ឡើង ។​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ថត​បាន​ពីរ​វី​ដេ​អូ និង​បន្ត​ថត​ទៀត​។​»

តាម​រយៈ​វី​ដេ​អូ​ប្រមាណ​៤​នាទី​ដែល​កុមារ​តូច​ៗ​បាន​ឆ្លើយ​សំណួរ​អ្នកគ្រូ​ដោយ​រីករាយ ដូច​ជា តើ​ផ្ទៃដី​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ទំហំ​ប៉ុន្មាន? តើ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ព្រំ​ទល់​ជាប់​ប្រទេស​ណាខ្លះ? តើ​បាវ​វចនា​ជាតិ​មាន​អ្វីខ្លះ? ទង់ជាតិ​កម្ពុជា​មាន​ប៉ុន្មាន​ពណ៌ ? ជាដើម ។

បើ​លោក​អ្នក​ចឹ​ង​ថា កុមារ​នៅ​សាលា​បឋម​សិក្សា​អន្លង់​រមៀត ដែល​អប់រំ​បណ្តុះបណ្តាល ដោយ​អ្នកគ្រូ ស្រី​ណុ​ច ឆ្លាត​ប៉ុណ្ណា សូម​អញ្ជើញ​ទស្សនា​វី​ដេ​អូ​ដែល​យើង​ភ្ជាប់​មក​ជាមួយ​នៅ​ខាងក្រោយ​ពី​វី​ដេ​អូ​នេះ ។

និយាយ​ពី​អ្នកគ្រូ ស៊ី​ប ស្រី​ណុ​ច វិញ គាត់​បាន​ចេញ​បង្រៀន​កូនសិស្ស​បាន​រយៈ​៧​ឆ្នាំ​ហើយ ។ អ្នកគ្រូ​មាន​លំនៅ​ដ្ឋា​ន​នៅ​មិន​ឆ្ងាយ​ពី​សាលារៀន​អន្លង់​រមៀត​ប៉ុន្មាន​នោះ​ទេ ។ នៅ​រៀងរាល់ថ្ងៃ អ្នកគ្រូ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ទៅ​បង្រៀន​សិស្ស ដែល​ជា​អាជីព​អ្នកគ្រូ​ស្រឡាញ់ ចូល​ចិត្ត​បំផុត ។

បង្រៀន​ពេល​ព្រឹក នៅ​ពេល​ថ្ងៃ​អ្នកគ្រូ​ត្រូវ​ចំណាយពេល​តែងការ​សម្រាប់​បង្រៀន​សិស្ស​នៅ​ថ្ងៃស្អែក​ទៀត ។ ពេល​ខ្លះ​គាត់​ត្រូវ​ផលិត​ជា​ឧក​បរ​ណ៍​សម្ភារៈ​សម្រាប់​ពន្យល់​កូនសិស្ស​ឲ្យ​ងាយ​យល់​ផង​ដែរ ។

ក្រៅពី​អាជីព​ជា​គ្រូបង្រៀន​អ្នកគ្រូ ឆ្លៀត​លក់ដូរ​តិច​តូច​នៅផ្ទះ​ដើម្បី​បង្គ្រប់​ជីវភាព​គ្រួសារ​តូច​មួយ​របស់​អ្នកគ្រូ ដែល​មាន​ស្វាមី និង​កូនស្រី​ជាទី​ស្រឡាញ់​ម្នាក់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ