ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​លវា​.​យ​ប្រហារ​លើ​តំបន់​ហ្គា​ហ្សាបណ្តាល​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​បា​.​ញ់​រ៉ុក្កែត​សងសឹក​វិញ

1 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល បាន​វា​.​យ​ប្រហារ​តាម​ដែនអាកាស​មក​លើ​តំបន់​ហ្គា​ហ្សា (Gaza) នៅ​ថ្ងៃ​សៅរ៍ ទី ៦​សីហា​នេះ បណ្តាល​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​ធ្វើការ​សងសឹក​វិញ​ដោយ​បា​.​ញ់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​វិញ បណ្តាល​ឲ្យ​មាន​ភាព​តឹ​ន​តឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​។ អាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់ (Hamas)…

អ៊ី​ស្រា​អែ​ល បាន​វា​.​យ​ប្រហារ​តាម​ដែនអាកាស​មក​លើ​តំបន់​ហ្គា​ហ្សា (Gaza) នៅ​ថ្ងៃ​សៅរ៍ ទី ៦​សីហា​នេះ បណ្តាល​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​ធ្វើការ​សងសឹក​វិញ​ដោយ​បា​.​ញ់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​វិញ បណ្តាល​ឲ្យ​មាន​ភាព​តឹ​ន​តឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​។

អាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់ (Hamas) បាន​និយាយ​ថា មនុស្ស​ចំនួន ១០​នាក់​បាន​ស្លា​.​ប់​ដោយសារ​ការ​វា​.​យ​ប្រហារ​របស់​អ៊ី​ស្រា​អ៊ែ​ល​រួម​មាន​ក្មេង​ស្រី​អាយុ ៥​ឆ្នាំ​ម្នាក់ និង​មនុស្ស ៧៥​នាក់​ទៀត​រង​របួស​។ ចំណែក​កងទ័ព​អ៊ី​ស្រា​អែ​ល​វិញ​បាន​ប៉ាន់​ស្មានថា ប្រតិបត្តិការ​របស់​ខ្លួន​បាន​ស​ម្លា​.​ប់​ពួក​សកម្មប្រយុទ្ធ​ចំនួន ១៥​នាក់​។

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក Yair Lapid បាន​និយាយ​ថា អ៊ី​ស្រា​អែ​ល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​មុន​ប្រឆាំង​នឹង​ភេរវកម្ម​ប្រឆាំង​នឹង​ការ​គំ​រា​.​ម​កំហែង​ភ្លាម​ៗ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជី​ហាត​អ៊ី​ស្លា​ម (Jihad) បន្ទាប់​ពី​មាន​ភាព​តានតឹង​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ព្រំដែន​ហ្គា​ហ្សា​។

ទាំង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ជី​ហាត បាន​អះអាង​ពី​កា​រស​ម្លា​.​ប់​មេបញ្ជាការ​កំពូល​ម្នាក់​នៅ​ក្នុង​ក្រុម​សកម្មប្រយុទ្ធ កាលពី​ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​នៅ​ថ្ងៃ​សុក្រ​។

ក្រុម​ជី​ហាត​អ៊ី​ស្លា​ម​បាន​និយាយ​ថា ការ​វា​.​យ​ប្រហារ​ដំបូង​របស់​អ៊ី​ស្រា​អែ​ល​គឺ​ស្មើនឹង «​ការ​ប្រកាសសង្គ្រាម​» មុន​ពេល​ដែល​វា​បាន​បញ្ចេញ​គ្រាប់​រ៉ុក្កែត​ជាង ១០០ គ្រាប់​ទៅ​កាន់​អ៊ី​ស្រា​អែ​ល​វិញ​។

ការ​បា​.​ញ់​រ៉ុក្កែត និង​ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​របស់​អ៊ី​ស្រា​អែ​ល​បាន​បន្ត​ពេញ​មួយ​យប់ បង្ក​ឲ្យ​មាន​ហានិភ័យ​ឡើង​វិញ​អំពី​ជម្លោះ​កាលពី​ខែឧសភា ឆ្នាំ ២០២១ ដែល​បំផ្លាញ​តំបន់​ហ្គា​ហ្សា​។ មន្ត្រី​នៅ​តាម​ព្រំដែន​បាន​ជំរុញ​ឲ្យ​ប្រជាជន​ស្នាក់​នៅ​ជិត​ជម្រក​។

ដំបូង​ឡើយ កងទ័ព​បាន​បញ្ជាក់​ថា មានការ​បា​.​ញ់​រ៉ុក្កែត​យ៉ាងតិច ៧០​គ្រាប់​ពី​តំបន់​ហ្គា​ស្សា ដោយ​គ្រាប់​មួយ​ចំនួន​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome របស់​អ៊ី​ស្រា​អែ​ល​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ