ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកប្រតិបត្តិការទាំងក្នុងទឹក និងទាំងលើ​គោក ដើម្បីបង្ក្រាប​បទល្មើស​នេសាទ ក្នុងស្រុក​រលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ​ខែសីហា ឆ្នាំ២០២២ បានសហការជាមួយគណៈបញ្ជាការ​ឯកភាពស្រុករលាប្អៀរ និងបរិបូណ៌…

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ​ខែសីហា ឆ្នាំ២០២២ បានសហការជាមួយគណៈបញ្ជាការ​ឯកភាពស្រុករលាប្អៀរ និងបរិបូណ៌ ចុះបង្ក្រាបបទល្មើសនេសាទតាមភូមិសាស្ត្រ ក្នុងដែនសមត្ថកិច្ច របស់ស្រុកទាំង២។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហានេះ​ថា សមត្ថកិច្ចចម្រុះបានចែកចេញជា ២ផ្នែក គឺផ្នែកទីមួយ នៅស្រុកបរិបូណ៌ ផ្នែកទី២ នៅស្រុក​រលាប្អៀរ ដោយបាន​បង្ក្រាបបទល្មើស នៅចំនុចកោះទន្លា អូរច្រវ៉ាក់ និងចំណុចកោះកែវ។កិច្ចប្រតិបត្តិការនេះ បានប្រើប្រាស់កម្លាំង សរុប ៣៣នាក់ ដោយប្រើ​មធ្យោបាយកាណូត ចំនួន ៨គ្រឿង។ ជាលទ្ធផលបានបង្ក្រាបរបាំងសាច់អួន ១៨កន្លែងស្មើនឹង ៩៥០ម៉ែត្រ លបសាច់អួន​ចំនួន ២០មាត់ របាំងស្បៃមុង ៣កន្លែង មានប្រវែង ១៥០​ម៉ែត្រ លបលូស្បៃមុង ៤មាត់ បង្គោល ៧០០​ដើម នៅចាក់លែងត្រីចំរុះចំនួនជាង ៤០​គីឡូក្រាម ចូលបឹងធម្មជាតិវិញ។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រៅពីបង្ក្រាបបទល្មើស មន្ត្រីជំនាញ​ជលផល ក៏បានអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បានចំនួន ២២នាក់ ឲ្យពួកគាត់បញ្ឈប់ប្រព្រឹត្ត​បទល្មើសនេសាទ ក្នុងរដូវហាមឃាត់។ ជាមួយគ្នានេះ មន្ត្រីជំនាញ ក៏បានធ្វើកិច្ចសន្យាជាមួយ​ប្រជាពលរដ្ឋ ឱ្យ​រុះរើរបាំងបទល្មើសរបស់ខ្លួន ដោយខ្លួនឯងផងដែរ៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ