ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកសារ​សំខាន់​ៗ​ចំនួន​៤ (​ច្បាប់​ដើម​០១ និង​ថតចម្លង​០៣) ត្រូវ​ភ្ជាប់​តាម​ខ្លួន​ពេល​បើកបរ​យានយន្ត

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវថ្នល់ ត្រូវ​មាន​ឯកសារ​សំខាន់​ៗ​ចំនួន​៤…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវថ្នល់ ត្រូវ​មាន​ឯកសារ​សំខាន់​ៗ​ចំនួន​៤ តម្រូវ​ឲ្យ​ភ្ជាប់​តាម​ខ្លួន​ជា​ចាំបាច់ នៅ​ពេល​បើកបរ​យានយន្ត ក្នុង​នោះ​មាន​តែ​«​បណ្ណ​បើកបរ​»​មួយ​ប៉ុណ្ណោះ​ជា​ច្បាប់​ដើម ក្រៅពី​នេះ គឺ​អាច​ប្រើប្រាស់​ឯកសារ​ច្បាប់​ថតចម្លង​បាន ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ណែនាំ​ដូច្នេះ បន្ទាប់​ពី​ថ្មី​ៗ​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ជា​ពិសេស​អ្នកបើកបរ​យានយន្ត បាន​សម្តែង​មតិ​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ពាក់ព័ន្ធ​នឹង​ឯកសារ ច្បាប់​ដើម ចំនួន​០៣ (​បណ្ណ​បើកបរ​, បណ្ណ​សម្គាល់​យានយន្ដ និង​ឆៀក​) ដែល​ត្រូវ​ភ្ជាប់​តាម​ខ្លួន​ពេល​បើកបរ​យានយន្ត ធ្វើ​ចរាចរណ៍ នៅ​លើ​ផ្លូវថ្នល់ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានអោយ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១៧​មក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ធ្វើការ​កែទម្រង់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដោយ​បាន​បញ្ចូល QR Code លើ​ឯក​សារបណ្ណ​បើកបរ​យានយន្ត បណ្ណ​សម្គាល់​យានជំនិះ វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​) លិខិតអនុញ្ញាត​ឲ្យ​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន និង​ឯកសារ​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត ដើម្បី​ងាយស្រួល​គ្រប់គ្រង ។

ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ក្រសួង​សូម​ធ្វើកា​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវថ្នល់ ត្រូវ​មាន​ឯកសារ​ភ្ជាប់​តាម​ខ្លួន ដែល​រួម​មាន ៖
. បណ្ណ​បើកបរ​យានយន្ត តម្រូវ​ឲ្យ​ប្រើប្រាស់​ឯកសារ​ច្បាប់​ដើម
. បណ្ណ​សម្គាល់​យានជំនិះ អាច​ប្រើប្រាស់​ឯកសារ​ច្បាប់​ថតចម្លង ។ ករណី​បណ្ណ​សម្គាល់​យានជំនិះ​មិន​មាន QR Code តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ស្ថាប័ន មាន​សមត្ថកិច្ច​លើ​ច្បាប់​ថតចម្លង​នោះ ទើប​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន ។
. វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​) អាច​ប្រើប្រាស់​ឯកសារ​ច្បាប់​ថតចម្លង
. ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​ទំនិញ ឬ​អ្នកដំណើរ ត្រូវ​ភ្ជាប់​តាម​ខ្លួន​បន្ថែម នូវ​លិខិតអនុញ្ញាត​ឲ្យ​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ជ​ញ្ជួ​ន អាច​ប្រើប្រាស់​ឯកសារ​ច្បាប់​ថតចម្លង

សូម​ជម្រាប​ថា ចាប់ពី​ខែកញ្ញា ខាង​មុខ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន នឹង​ធ្វើការ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើត​កម្មវិធី​កាត់​ពិន្ទុ​បណ្ណ​បើកបរ​លើ​អ្នកបើកបរ​យានយន្ដ​ណា​ដែល​ល្មើស ឬ​បំពាន​ច្បាប់​ចរាចរណ៍ ដោយ​ក្នុង​នោះ តម្រូវ​ឲ្យ​អ្នកបើកបរ ត្រូវ​ភ្ជាប់​ឯកសារ​ច្បាប់​ដើម​ចំនួន ៣ តាម​ខ្លួន រួម​មាន ៖ បណ្ណ​បើកបរ​, បណ្ណ​សម្គាល់​យានយន្ដ និង​ឆៀក ។

ការតម្រូវ​ឲ្យ​ដាក់​ច្បាប់​ដើម​តាម​ខ្លួន​សម្រាប់​ឯកសារ​ទាំង​៣ ខាងលើ​នេះ គឺយោង​ទៅ​តាម​ច្បាប់ និង​អនុក្រឹត្យ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​ពី​ឧបសគ្គ​មួយ​ចំនួន​របស់​ម្ចាស់​យានយន្ត មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ បាន​ចេញ​មក​បញ្ជាក់​ព្រម​ៗគ្នា​ថា ម្ចាស់​យានយន្ត គឺ​ប្រើ​បណ្ណ​បើកបរ​ ច្បាប់​ដើម​តែ​មួយ​ប៉ុណ្ណោះ ចំពោះ​បណ្ណ​សម្គាល់​យានជំនិះ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​យានយន្ត (​ឆៀក​) គឺ​អាច​ប្រើ​ជា​ច្បាប់​ថតចម្លងបាន ដែលតម្រូវឲ្យ​ដាក់​តាម​ខ្លួននោះ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​ពាក់ព័ន្ធ ក៏​នឹង​ពិនិត្យ​ពី​ការ​កែសម្រួល​ច្បាប់ និង​អនុក្រឹត្យ​ពាក់ព័ន្ធ​ឡើង​វិញ​ផង​ដែរ ព្រោះថា មន្ត្រី​អនុវត្តន៍​ច្បាប់ មិន​អាច​អនុវត្តន៍​អ្វី ដែល​ផ្ទុយ​ពី​ច្បាប់ បាន​កំណត់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ