ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាតៗហើយ មាន​ចិត្តល្អ​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង សន សុ​ម៉ា​ឡែ​ន និង​​សិល្បករ​មួយ​ចំនួន​ទៀត ​រួម​គ្នា​ធ្វើបុណ្យ​ចែកទានដល់ប្រជាពលរដ្ឋ​កំពុង​ជួប​ការខ្វះខាត​​​ក្នុង​​ខេត្តកំពង់​ស្ពឺ ។​

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង សន សុ​ម៉ា​ឡែ​ន និង​​សិល្បករ​មួយ​ចំនួន​ទៀត ​រួម​គ្នា​ធ្វើបុណ្យ​ចែកទានដល់ប្រជាពលរដ្ឋ​កំពុង​ជួប​ការខ្វះខាត​​​ក្នុង​​ខេត្តកំពង់​ស្ពឺ ។​

អ្នកនាងសន សុ​ម៉ា​ឡែ​ន​ បាន​លើក​​ឡើង​​ថា ទោះបីជា​អំណោយ​ទាំង​អស់ន ​មាន​ចំនួន​តិច​តួច​ក្ដី ប៉ុន្តែ​ជា​ទឹកចិត្តដែល​អាច​ជួយ​ដល់​ពួក​គាត់​មួយ​គ្រា ​ហើយ​ក្រុម​របស់​អ្នក​នាង​សប្បាយចិត្ត​ ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​។ ​តាម​ការ​ឱ្យ​ដឹង​ពី​កញ្ញាលឹ​ម មួយ​​ហ្គិ​ច ថា ការ​ចែក​ទាន​ខាងលើ មិនមែន​ជា​លើក​ទី​១​របស់​ក្រុម​ខ្លួន​​ឡើយ កន្លង​មក​ ក្រុម​របស់​នាងធ្លាប់​ចូល​ប្រាក់​គ្នា​ចែក​អំណោយ​ដល់​ក្មេង​ៗ​នៅ​តាម​អង្គការ​មួយ​ចំនួន​មក​ហើយ​ ។​

នាង​ថា ក្រៅពី​ចេញ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺនៅ​ថ្ងៃ​ដដែល​នោះ ក្រុម​របស់​នាង​បាន​បន្ត​ទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​មួយ​ក្រុម​ទៀត​នៅ​ក្រុង​តា​ខ្មៅ​ ។ ឆាប់​ៗ​ខាង​មុខ ក្រុម​របស់​នាង រួម​ជាមួយ​លោក​ជំទាវ​ដដែល គ្រោង​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ជា​បន្តបន្ទាប់​ទៀត​។

គេ​ចាំ​បាន​ថា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​អតីត​តារាចម្រៀងសន សុ​ម៉ា​ឡែ​ន​បាន​បង្ហាញមុខ​ក្នុង​កម្មវិធី​សប្បុរសធម៌ ​។ កន្លង​មក ​គេ​បាន​សង្កេត​ឃើញ​ថា​ អតីត​តារាចម្រៀង​រូប​នេះ​ ​ធ្លាប់​បាន​ជួយ​ដល់​ការងារ​សង្គម និង​ផ្តល់​អំណោយ​ដល់​សិល្បករ​សិល្ប​ការិនី​ ដែល​ធ្លាប់​ជួប​ប្រទះ​នឹង​ជំងឺ​ និង​បញ្ហា​ជីវភាព​ជាដើម ។