ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបរិច្ចាគឈាមផលផុស តែពេលជួបអាសន្នពលរដ្ឋនៅតែលំបាករកឈាម

2 ឆ្នាំ មុន
  • ភ្នំពេញ

ការ​បរិច្ចាគ​ឈាម​ជា​សកម្មភាព​មនុស្ស​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជួយ​សង្គ្រោះ​អា​ជីវិត​ពលរដ្ឋ ។ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ពលរដ្ឋ​មានការ​យល់​ដឹង​ក្នុង​ការ​នាំ​គ្នា​ទៅ​បរិច្ចាគ​ឈាម ។ ខ្លះទៅ​បរិច្ចាគ​ជា​លក្ខណៈ​បុគ្គល ខ្លះ​គេ​រៀបចំ​បរិច្ចាគ​ឈាម​ជា​ក្រុម ជា​ស្ថាប័ន តែ​ម្តង ។ កញ្ញា​នី​កា…

ការ​បរិច្ចាគ​ឈាម​ជា​សកម្មភាព​មនុស្ស​ដ៏​មាន​តម្លៃ​ក្នុង​ការ​ជួយ​សង្គ្រោះ​អា​ជីវិត​ពលរដ្ឋ ។ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ពលរដ្ឋ​មានការ​យល់​ដឹង​ក្នុង​ការ​នាំ​គ្នា​ទៅ​បរិច្ចាគ​ឈាម ។ ខ្លះទៅ​បរិច្ចាគ​ជា​លក្ខណៈ​បុគ្គល ខ្លះ​គេ​រៀបចំ​បរិច្ចាគ​ឈាម​ជា​ក្រុម ជា​ស្ថាប័ន តែ​ម្តង ។

កញ្ញា​នី​កា ពលរដ្ឋ​រស់នៅ​ភ្នំពេញ និយាយ​ថា កញ្ញា​បាន​ផ្តើម​បរិច្ចាគ​ឈាម​តាំងពី​២០០០​មក ។ រហូត​មក​ដល់​ពេល​នេះ កញ្ញា​បាន​បរិច្ចាគ​ឈាម​បាន​ជាង​១០​លើក​ហើយ​ក្នុង​មួយ​ឆ្នាំ​កញ្ញា​បរិច្ចាគ​ឈាម​ម្តង គឺ​នៅ​ថ្ងៃ​ខួបកំណើត ។ «​ខ្ញុំ​ចាត់​ទុក​ការ​បរិច្ចាគ​ឈាម​ជា​អំពើ​ល្អ អាច​ជួយ​សង្គ្រោះ​អ្នក​ដទៃ​បាន ដូច្នេះ​ហើយ​ខ្ញុំ​ជ្រើសរើស​យក​ថ្ងៃ​ខួបកំណើត​ខ្លួនឯង ដើម្បី​ធ្វើអំពើ​ល្អ​នេះ »​។

បុរស​ម្នាក់​ទៀត​ជា​មន្ត្រីរាជការ ជា​អ្នក​បាន​បរិច្ចាគ​ឈាម​ទៀងទាត់​ម្នាក់ គាត់​មាន​វ័យ​៤២​ឆ្នាំ​នេះ បាន​បរិច្ចាគ​ឈាម​មិន​តិច​ជាង​១០​លើក​នោះ​ទេ ។ លោក​ថា ពេល​ខ្លះ​លោក​បរិច្ចាគ​ឈាម​តាម រយៈ​ក្រសួង​ដែល​លោក​ធ្វើការ គេ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ហើយ​ពេល​ខ្លះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ធ្វើការ​បរិច្ចាគ​ឈាម​តែ​ម្តង ។

លោក​ថា ការ​បរិច្ចាគ​ឈាម​មិន​ប៉ះពាល់​សុខភាព​ឡើយ ហើយ​ជា​កុសល​ផង ។ ទោះ​មាន​ពលរដ្ឋ​បាន​យល់​ដឹង​ពី​ការ​បរិច្ចាគ​ឈាម​យ៉ាងណា​ក្តី តែ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ពលរដ្ឋ​ក្រីក្រ ឬ​អ្នកមាន​តម្រូវការ​ឈាម​បន្ទាន់ ការ​ស្វែងរក​ឈាម​តាម​មន្ទីរពេទ្យ ឬ​កន្លែង​ផ្តល់​ឈាម មានការ​លំបាក និង​ស្មុគស្មាញ ។

ជា​ទូទៅ​គេ​សង្កេត​ឃើញ​ពលរដ្ឋ​ត្រូវការ​ឈាម​រហូត​ផ្សព្វផ្សាយ​តាម​វិទ្យុ អ្នកខ្លះ​ទៀត​ជូនដំណឹង​បន្ទាន់​តាម​ហ្វេ​ស​ប៊ុ​ក និង​មាន​ពលរដ្ឋ​ខ្លះ​ទៀត​ចុះ​តាម​ផ្លូវ សុំ​គេឯង​ដែល​ធ្វើ​ដំណើរ​ឲ្យ​ជួយ​បរិច្ចាគ ដើម្បី​ជួយ​សង្គ្រោះ​អាយ​ជីវិត​សាច់ញាតិ​ខ្លួន ។

ជាក់ស្តែង​ថ្មី​ៗ​នេះ នៅ​ពេល​ត្រូវការ​ឈាម​បន្ទាន់ ស្ត្រី​ម្នាក់​បាន​ឈរ​ចិញ្ចើម​ផ្លូវ​លើក​បដា «​ត្រូវការ​ឈាម​» ស្វែងរក​សប្បុរ​ជន​ជួយ​បរិច្ចាគ​ឈាម ។ ក្នុង​ឆ្នាំ​២០២១ កន្លង​ទៅ​កម្ពុជា​ត្រូវការ​ឈាម​មួយ​ប្លោក ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​រៀង​រាល់ ៦​នាទី​ម្តង ដោយ​តម្រូវការ​ឈាម​ប្រចាំ​ថ្ងៃ​ប្រមាណ ២០០​ប្លោក​នៅ​រាជធានី​ភ្នំពេញ និង​តម្រូវការ​ទូ​ទាំង​ប្រទេស​ប្រមាណ​១០​ម៉ឺន​ប្លោក ដែល​លើស​ពី​ឆ្នាំ​មុន​ជិត​២០​ភាគរយ ហើយ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​បាន​គ្របដណ្តប់​ជាង​៧០ ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​ទូ​ទាំង​ប្រទេស ។

ថ្លែង​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ក្រោម​ប្រធានបទ «​រួម​គ្នា​បរិច្ចាគ​ឈាម​ថ្ងៃនេះ ដើម្បី​សង្គ្រោះ​ជីវិត​មាតា​» កាលពីដើម​ខែមេសា ឆ្នាំ​២០២២​នេះ ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ចំណែក​ការ​ទទួល​ឈាម​តាម​រយៈ​សប្បុ​សជន​ដោយ​មិន​គិត​កម្រៃ និង​ដោយ​ស្ម័គ្រចិត្ត​ឆ្លើយ​តប​បាន​ប្រហែល​១០ ភាគរយ​នៃ​តម្រូវការ​ក្នុង​ប្រទេស​ប៉ុណ្ណោះ ខណៈ​ប្រទេស​ជិតខាង​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​អាច​ផ្គត់ផ្គង់​ដល់​លើស​៩០ ភាគរយ​នៃ​តម្រូវការ ។

អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ចាំបាច់​បន្ទាន់​មាន​ដូច​ជា អ្នកជំងឺ​ទាក់ទិន​នឹង​ការ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការ​វះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ការ​ហូរ​ឈាម​មិន​ប្រក្រតី​នៅ​មុន និង​ក្រោយ​ពេល​សម្រាលកូន ជំងឺ​ខ្សោយ​តំរង់​នោម ការ​ព្យាបាល​ថែទាំ​ជំងឺមហារីក ពិសេស​ការ​ដូរ​ក្រលៀន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ