ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​បញ្ជា​ឱ្យ​រុះរើ​របង​​បិទ​​ផ្លូវនេះឡើងវិញ!

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖​ ឯកឧត្តមម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត ​អមដំណើរ​ដោយ​លោក​សេង​ សិរី​បុត្រ ​អភិបាលរង​ខេត្ត​និង​​លោក​ប្រធាន​ធនធាន​ទឹក​ លោក​អូន​ ខន…

ខេត្តកំពត​ ៖​ ឯកឧត្តមម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត ​អមដំណើរ​ដោយ​លោក​សេង​ សិរី​បុត្រ ​អភិបាលរង​ខេត្ត​និង​​លោក​ប្រធាន​ធនធាន​ទឹក​ លោក​អូន​ ខន ​អភិបាលស្រុក​កំពង់ត្រាច​ ​កាលពី​រសៀល​ថ្ងៃ​ទី​០៤ សីហា ​បាន​ចុះ​មក​អន​វត្ត​ផ្ទាល់​បើករបងរបស់​ប្រជាពលរដ្ឋ​2​គ្រួសារ​ នៅ​ភូមិ​ដើម​ពោធិ៍ ​ឃុំ​អង្គ​សុរភី ​ស្រុក​កំពង់ត្រាច​ ​ដែល​ធ្វើ​​បិទផ្លូវ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណាអាច​ធ្វើ​ដំណើរ​ចេញ-ចូល​បាន​ ។

​បន្ទាប់​ពី​ឯកឧត្តម​អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​ រួម​ទាំង​មើល​ផែនទី​រួចរាល់​ ឯកឧត្តម​អភិបាល​បានអោយ​មន្ត្រី​រៀបចំ​ដែនដី​ស្រុក​ និង​លោក​អូន ​ខន ​អភិបាលស្រុក​អោយ​យក​គ្រឿងចក្រ​មក​កាយ​របង​កណ្ដាល​ចេញ​ និង​រុះរើ​ទ្រុង​ជ្រូក​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​នួន​ វ​ន្នី​ ចេញ ​និង​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​ប្រាក់​ ធា ក៏អោយ​រុះរបង​ចេញ​ដើម្បី​យក​ផ្លូវ​ដើរ​ដែរ​ ។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​ទៀតថា បើ​មិន​រុះរបង​បើកផ្លូវ​ដើរ​ទេ ​អោយ​ឡើង​តាម​ជណ្ដើរ​ចេញចូល​នោះ​ពិតជា​អាក្រក់​មើល​ពេក ​។ ​ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ​ការ​វាស់វែង​ត្រូវ​ពិនិត្យ​អោយ​បាន​មាត់​ចត់​ និង​យុ​ត្តិ​ធ​ម៌​បំផុត​ ព្រោះ​យក​ប្រឡាយ​ពី​លិច​មក​ដល់​ផ្លូវថ្នល់​ធ្វើ​ជា​គោល​ ។ ​ឯកឧត្តម​អភិបាលខេត្ត​បានអោយ​លោក​អិ​បាល​ស្រុក​អោយ​ចាត់ចែង​ចាក់​ដី​ធ្វើ​ជា​ផ្លូវ​អោយ​ប្រជា​ពលរ​ដ្ឋបាន​ចេញចូល​សិន​ ដែល​មាន​ទំហំ​ផ្លូវ​ទទឹង​៥​ម៉ែត្រ​កន្លះ​។

​ឯកឧត្តម​ ម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត ក៏បាន​ប្រាប់​អោយ​នាយក​រដ្ឋបាល​ខេត្ត​ជួយ​ចេញ​ថវិកាខ្លះទៅ​ដល់​ម្ចាស់​​រុះរើ​ទ្រូង​ជ្រូក​។ ឯកឧត្តម បាន​ផ្ដាំផ្ញើ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូច​ជា​អាជ្ញាធរ​ស្រុក​មិន​អោយ​ភាគី​ទាំង​សងខាង​ធ្វើ​របង​អ្វី​ទេ ​គឺ​សំខាន​អោយ​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ដើរ​សិន​។

អត្ថបទសរសេរ ដោយ