ភាពស្មុគស្មាញជុំវិញដំណើរការដោះដូរអ្នកទោសរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី
អាមេរិក ៖ សហរដ្ឋអាមេរិកបានជំរុញទីក្រុងម៉ូស្គូទទួលយកកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងកីឡា
អាមេរិក ៖ សហរដ្ឋអាមេរិកបានជំរុញទីក្រុងម៉ូស្គូទទួលយកកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងកីឡា
អាមេរិក ៖ សហរដ្ឋអាមេរិកបានជំរុញទីក្រុងម៉ូស្គូទទួលយកកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងកីឡាការិនីបាល់បោះអាមេរិក Brittney Griner រួមទាំងនាយកសន្តិសុខ លោក Paul Whelan ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារនៅប្រទេសរុស្ស៊ី។
លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានបាននិយាយថា ការផ្តល់ជូនរបស់អាមេរិកគឺជាសំណើដ៏ធំធេងមួយ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ខណៈសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានណែនាំថា ទីក្រុងវ៉ាស៊ីនតោនកំពុងផ្តល់ការដោះដូរអ្នកទោសពាក់ព័ន្ធការជួ.ញដូរអាវុ.ធរបស់រុស្ស៊ី Viktor Bout ដែលកំពុងជាប់ពន្ធនាគារ២៥ឆ្នាំនៅអាមេរិកជាថ្នូរ ដើម្បីដោះលែងកីឡាការិនីបាល់បោះ Griner និងអតីតទាហានម៉ារីនអាមេរិក លោក Paul Whelan ។
លោក Kirby បានប្រាប់អ្នកសារព័ត៌មានថា ទាំង Griner និង Whelan កំពុងត្រូវបានឃុំខ្លួនដោយខុសឆ្គងនៅរុស្ស៊ី ហើយចាំបាច់ត្រូវតែដោះលែងពួកគេ។ ហើយចំពោះប្រធានបទនៃសំណើអាមេរិក លោកនិយាយថា «យើងជំរុញឱ្យពួកគេទទួលយកសំណើយើង។ ពួកគេគួរតែទទួលយកវាកាលពីសប្តាហ៍មុន នៅពេលដែលយើងបង្កើតវាជាលើកដំបូង»។
ទោះយ៉ាងណា បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ឧបសគ្គមួយរបស់អាមេរិកគឺ រុស្ស៊ីចង់បន្ថែមឱ្យមានការដោះលែងឃា.តករជាប់ទោស Vadim Krasikov ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងប្រទេសអាល្លឺម៉ង់។
គួររំលឹកថា កីឡាការិនី Brittney Griner ត្រូវបានឃុំខ្លួន ចាប់តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅឯអាកាសយានដ្ឋានទីក្រុងមូស្គូ។ ក្រោយរកឃើញមានបារីអេឡិចត្រូនិច (Vaporizer) ផ្ទុកប្រេង Hashish ដែលជាសារធាតុខុសច្បាប់នៅរុស្ស៊ី ក្នុងវ៉ាលីរបស់នាង។ ចំណែកលោក Paul Whelan ជនជាតិកាណាដា ដែលមានសញ្ជាតិអាមេរិក អង់គ្លេស និងអៀរឡង់ ត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ហើយត្រូវបានចោទប្រកាន់ពីបទចារកម្ម។ ដោយទទួលការកាត់ទោសដាក់ពន្ធនាគាររយៈពេល១៦ឆ្នាំជាមួយលទ្ធភាពពេលវេលានៅក្នុងជំរុំការងារ។
ដោយឡែកលោក Viktor Bout គឺជាឈ្មួញអាវុធដ៏កក្រើករបស់រុស្ស៊ី ហើយក៏ជាសហគ្រិនម្នាក់ និងជាអតីតអ្នកបកប្រែយោធាសូវៀតផងដែរ។ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០០៨ គាត់ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ដោយប៉ូលិសភូមិន្ទថៃ ដោយផ្អែកលើការជូនដំណឹងបញ្ជីក្រហមរបស់ប៉ូលីសឧក្រិ.ដ្ឋកម្មអន្តរជាតិ Interpol ដែលស្នើសុំដោយសហរដ្ឋអាមេរិក ដោយផ្អែកលើការឃុបឃិតគ្នាក្នុងការផ្តល់ជំនួយសម្ភារៈ ឬធនធានដល់អង្គការភេរវករបរទេសដែលត្រូវបានកំណត់។
រីឯលោក Vadim Krasikov ត្រូវបានកាត់ទោសកាលពីខែធ្នូ ឆ្នាំ២០២១ ពីបទឃា.តកម្មលើលោក Kleiner Tiergarten អតីតមេបញ្ជាការកងអនុសេនាតូចសាធារណរដ្ឋឆេឆេននៃ Ichkeria នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩។ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕ (ដកស្រង់ចេញពី BBC និង CNN)
ចែករំលែកព័តមាននេះ