ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបា.ញ់​មី​ស៊ី​ល​​ធ្លាក់​ចូល​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​​ជប៉ុន

1 ឆ្នាំ មុន

ជប៉ុន ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ លោក Nobuo Kishi បាន​និយាយ​ថា មី​ស៊ី​បាលី​ស្ទីក​ដែល​បា​.​ញ់​

ជប៉ុន ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ លោក Nobuo Kishi បាន​និយាយ​ថា មី​ស៊ី​បាលី​ស្ទីក​ដែល​បា​.​ញ់​ដោយ​ចិន​បាន​ធ្លាក់​ចូល​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់​ជប៉ុន​ជា​លើក​ដំបូង​។

លោក​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា «​មី​ស៊ី​ល​ផ្លោង​ចំនួន ៥ ក្នុង​ចំណោម ៩ គ្រាប់​ដែល​បា.ញ់​ដោយ​ប្រទេស​ចិន ត្រូវ​បាន​គេ​ជឿ​ថា​ធ្លាក់​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន​»។

លោក​និយាយ​ថា «ជប៉ុនបាន​ដាក់​ការ​តវ៉ា​ជាមួយ​ប្រទេស​ចិនតា​មរយៈ​បណ្តាញ​ការទូត​» ដោយ​ហៅ​បញ្ហា​នេះ​ថា ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង​»។

ក្រសួងការពារជាតិ​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ខ្លួន​នឹង​មិន​បង្ហាញផ្លូវ​ហោះ​របស់​មី​ស៊ី​ល​នោះ​ទេ​ដោយសារ​ព្រួយបារម្ភ​ពី​ចារកម្ម​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ក្នុង​តំបន់​ចំនួន ៦ ដែល​ព័ទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី Nancy Pelosi​។

តៃវ៉ាន់​បាន​ថ្កោលទោស​សមយុទ្ធ​របស់​ចិន ដោយ​ព្រមាន​ថា​វា​គំ​រា​.​ម​កំហែង​ដល់​សន្តិសុខ​តំបន់​អាស៊ី​ពូ​ព៌ា​។

«​តំបន់​ខ្លះ​នៃ​សមយុទ្ធ​របស់​ចិន​បាន​រំ​លោ​.​ភ​ចូល​ដែនទឹក​របស់​តៃវ៉ាន់​។ នេះ​ជា​ទ​ង្វើ​មិន​សម​ហេតុផល​ដើម្បី​ប្រជែង​នឹង​សណ្តាប់ធ្នាប់​អន្តរជាតិ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Sun Li-fang អ្នកនាំពាក្យ​ក្រសួងការបរទេស​តៃវ៉ាន់​បញ្ជាក់​ក្នុង​ស​ន្និ​សិ​ទ​កាសែត​៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ