ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំថ្ងៃខួបកំណើត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ គឺ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

ពិធី​ប្រគល់​សញ្ញាបត្រ​នេះ គឺ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​តេ​ជោ គម្រប់​៧០​ឆ្នាំ ឈាន​ចូល​៧១​ឆ្នាំ ។ សម្តេច​តេ​ជោ បាន​ប្រ​សូត្រ​នៅ​ថ្ងៃ​អង្គារ ១៥​កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៤៩៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​១៩៥២ ។

សម្តេច​តេ​ជោ ហ៊ុន សែន ជា​មេដឹកនាំ​មួយ​រូប​របស់​កម្ពុជា​បាន​លះបង់​អស់​កម្លាំងកាយ​ចិត្ត និង​បញ្ញាញាណ​ជាមួយ​ទឹកចិត្ត ឆន្ទៈ​មនសិកា​ស្នេហា​ជាតិ និង​ប្រជាជន​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា ។ កម្ពុជា​ជា​ប្រទេស​ដែល​បាន​រង​ការ​យាយី និង​បំផ្លាញ​ខ្ទេចខ្ទី​ព្រោះតែ​ភ្លើងសង្គ្រាម ។
ក្នុង​នាម​ជា​មេដឹកនាំ​ទទួលខុសត្រូវ​ខ្ពស់​លើ​ជោគវាសនា​ជាតិ និង​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់ និង​ប្តូរផ្តាច់​យ៉ាង​ខ្លាំងក្លា​បំផុត ។

ក្រោម​កិច្ច​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់ និង​ឥត​សន្សំ​សំចៃ​កម្លាំងកាយ​ចិត្ត និង​បញ្ញាញាណ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កម្ពុជា​ដែល​រុំ​ព័ទ្ធ​ដោយ​ផ្សែង​នៃ​ភ្លើងសង្គ្រាម រុំ​ព័ទ្ធ​ដោយ​ភាព​ក្រីក្រ ក្លាយទៅជា​ប្រទេស​មួយ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ និង​ទទួល​បាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ