ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់ មេគង្គ កម្ពុជា ​ថៃ ឡាវ និងវៀតណាម

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​ពហុ​កីឡាដ្ឋាន​ខេត្តសៀមរាប ​កាលពី​រសៀល​ថ្ងៃ​ទី៤ ខែ សីហា ឆ្នាំ​២០២២​នេះ

ខេត្ត​សៀម​រា​ប ៖ នៅ​ពហុ​កីឡាដ្ឋាន​ខេត្តសៀមរាប ​កាលពី​រសៀល​ថ្ងៃ​ទី៤ ខែ សីហា ឆ្នាំ​២០២២​នេះ មាន​បើក​ការ​ប្រកួត​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់ មេគង្គ កម្ពុជា ,​ថៃ , ឡាវ , វៀតណាម ក្រោម​វត្តមាន​របស់ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង លោក តុ​ប សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ទេសចរ​ណ៏ ដឹកនាំ​ក្រុម​កីឡាករ​វ័យ​ចំណាស់​កម្ពុជា ចូលរួម​ប្រកួត និង​មាន​វត្តមាន​ក្រុម​កីឡាករ​វ័យ​ចំណាស់​ថៃ ឡាវ ចំនួន​១១០​នាក់ និង​កីឡាករ​វ័យ​ចំណាស់​វៀតណាម​ចំនួន​២០​នាក់ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិ​ស្សា​នុ សិស្ស​យ៉ាងច្រើន​កុះករ ដើម្បី​ចូលរួម​គាំទ្រ ទស្សនា លើកទឹកចិត្ត​ដល់​ក្រុមកីឡា ក្នុង​ពេល​ប្រកួត​ផង​ដែរ ។

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​គោលបំណង​ពង្រីក​នូវ​សក្តានុពល​ទេសចរណ៍​សម្បូរ​បែប​តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​វ័យ​ចំណាស់ និង បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ប្រទេស​ដែល​ស្ថិត នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ តំបន់​សៀមរាប​-​អង្គរ ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ អភិវឌ្ឍន៍​ធនធានមនុស្ស តាម​រយៈ​វិស័យ​កីឡា​ទេសចរណ៍ និង ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ទេសចរណ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ ដំណើរ ឆ្ពោះទៅ​ការ ប្រកួត​កីឡា SEA GAME – ASEAN PARA GAME 2023 ដែល​កម្ពុជា​យើង ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

ក្នុង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ ទាត់​មិត្តភាព​វ័យ​ចំណាស់ មេគង្គ​នេះ គឺ​ចាប់ផ្តើម​ប្រកួត ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី ០៧ ខែសីហា ឆ្នាំ​២០២២ ដែល​ប្រព្រឹត្ត​ទៅ​តាម​កម្មវិធី ដែល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ទៅ​តាម​ប៉ូ​ល​បាន​កំណត់ ។

ជាក់ស្តែង​នៃ​ការ​ប្រកួត​នា​រសៀល​ថ្ងៃ​ទី ០៤ សីហា​នេះ មាន​ពីរ​ប្រកួត ដោយ​ក្រុម​ទី​១ មាន​កីឡាករ​វ័យ ចំណាស់ រដ្ឋបាល​ខេត្តសៀមរាប ប្រកួត​ជាមួយ ក្រុម​កីឡាករ​កីឡា​ការ​នី នៃ​ព្រះរាជាណាចក្រ​ថៃ នៅ ពេល​បញ្ចប់​ការ​ប្រកួត​ជា​លទ្ធផល ក្រុម​កី​ឡាករ រដ្ឋបាល​ខេត្តសៀមរាប បាន​យក​ឈ្នះ​លើ​ក្រុម​កីឡាករ​វ័យ ចំណាស់​ថៃ ៣ ទល់​នឹង​សូន្យ ។ ចំពោះ​ក្រុម​ទី​២ មាន​កីឡាករ វ័យ​ចំណាស់​ប្រទេស​ឡាវ ប្រកួត​ជា​មួយ​ក្រុម​កីឡាករ​វ័យ​ចំណាស់​វៀតណាម ហើយ​នៅ​ពេល​បញ្ចប់​ការ ប្រកួត​ជា​លទ្ធផល ក្រុម​កីឡាករ​វៀតណាម បាន​យកឈ្នះ​លើ​ក្រុម​កីឡាករ​ទ្បា​វ ៣ ទល់​នឹង​១ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ