ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​បា.ញ់​ស​ម្លា​.​ប់​ចិន​ដូច​គ្នា ក្នុង​កាស៊ីណូ តុង​ហ្វា​យ​ប៉ា​លី​រិ​ន

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តម សេនីយ៍​ទោ ជួន…

ខេត្ត​ព្រះ​សីហ​នុ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តម សេនីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការនគរបាល​ខេត្ត​ព្រះ​សីហនុ កម្លាំង​សមត្ត​កិច្ច​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ក្រុងព្រះសីហនុ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​បំបែកសំណុំរឿង ជនជាតិ​ចិន​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា បណ្តាល​ឲ្យ​បាត់បង់ជីវិត​២នាក់​នោះ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់ និង​ដកហូត​អាវុធ​ចំនួន​៥ដើម ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ៖
១. ​ឈ្មោះ Ding PingPing ហៅ Ding QiQi ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុន​របរ អ្នកគ្រប់គ្រង​កាស៊ីណូ តុង​ហ្វា​ង​ប៉ា​លី​រិ​ន លិខិតឆ្លងដែន (​មិន​នៅ​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។
២.​ ឈ្មោះ Xu WeiWei ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុន​របរ អ្នកគ្រប់គ្រង​កាំ​មេ​រ៉ា​សុ​វត្តិភាព​នៅ​កាស៊ីណូ តុង​ហ្វា​ង​ប៉ា​លី​រិ​ន លិខិតឆ្លងដែន (​មិន​នៅ​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។
៣.​ ឈ្មោះ Du Jian Bo ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិ​ចិន មុន​របរ អ្នកគ្រប់គ្រង​សន្តិសុខ​នៅ​កាស៊ីណូ តុង​ហ្វា​ង​ប៉ា​លី​រិ​ន លិ ខិត​ឆ្លង​ដែន (​មិន​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។

ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មាន ៖
១.​អាវុធ​ខ្លី​ចំនួន​៥ ដើម (​ជា​របស់​ជនសង្ស័យ​ដែល​បាន​ធ្វើ​សកម្ម ភាព បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៤ ដើម និង ចំនួន​១​ដើម ទៀត ឆែកឆេរ​ឃើញ​នៅ​ក្នុង​ទូរ​ដែក បន្ទប់​អគារ​កើតហេតុ​) ។
២.​រថយន្ត​ចំនួន​៣ គ្រឿង ជាម​ធ្យោ​យ​បាយ​ជិះ​ធ្វើ​សកម្មភាព និង​រត់គេច​ខ្លួន ។ រួម​ទាំង​សម្ភា​រនិង​ឯកសារ​មួយ​ចំនួន​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២២ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​កាស៊ីណូ តុង​ហ្វា​ង​ប៉ា​លី​រិ​ន ស្ថិត​ក្នុងភូមិ​១ សង្កាត់​២ ក្រុង ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ផ្ទុះអាវុធ មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន​២​នាក់ ស្លាប់​បាត់បង់​ជីវិត ដែល​ហេតុ​ការ​នោះ​ ត្រូវ​បាន​សមត្ត​កិច្ច​ដាក់​កា​រស​ង្ស័យ​ថា ជា​អំពើ​ឃាតកម្ម ចិន​បាញ់​សម្លា.ប់​ជនជាតិ​ចិន​ដូច​គ្នា ដោយ​គំនុំ​អ្វីមួយ ។ បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មាន​នោះ​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំងមូលដ្ឋាន ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ ខណៈ​ជនសង្ស័យ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។ តែ​ទោះជា​យ៉ាងណា​ក្តី​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នគរបាល​ខេត្ត ដែល​មាន​ជំនាញ​ព្រហ្ម​ច្បាស់​ដូច​ថ្ងៃ មិន​ទុក​ពេល​ឲ្យ​ជនល្មើស បាន​រួច​ផុត​ពី​សំណាញ់​នោះ​ឡើយ ពោល​គឺ​រយៈពេល​៣​ទៅ​៤​ថ្ងៃ តាមចាប់ខ្លួន​ជនសង្ស័យ​៣នាក់ ​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ និង​បាន​បើក​ការ​ស៊ើបអង្កេត​ជា​បន្ត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ