សម រង្ស៊ី បន្តប៉ះជាមួយ លោក ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចតេជោ
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជា បានសម្តែងការហួសចិត្តចំពោះលោក សម រង្សី…
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជា បានសម្តែងការហួសចិត្តចំពោះលោក សម រង្សី…
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជា បានសម្តែងការហួសចិត្តចំពោះលោក សម រង្សី ដែលបន្តវាយប្រហារលោកម្តងជាពីរដង ។ លោកហ៊ុន ម៉ាណេត លើកឡើងថា លោក សម រង្ស៊ី ដែលមានអ្នកស្តាប់សម្តីលោកច្រើន នៅលើបណ្តាញសង្គម បានប្រើវេទិការមហាជនវាយប្រហារលោក ប៉ុន្តែលោក សម រង្ស៊ី មិនហ៊ាននៅក្នុងតុលាការបារាំងនោះឡើយ ។
លោក ហ៊ុន ម៉ាណែត កូនច្បងសម្តេចតេជោ ហ៊ុន សែន លើកឡើងថា លោកសម រង្ស៊ី បានតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបលោក ដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើក រួចមកហើយ អំពីរឿងសញ្ញាបត្រ ។ “ខ្ញុំបានបបួលគាត់ភ្នាល់ ប៉ុន្តែគាត់មិនហ៊ានភ្នាល់” ។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅស្រុកបារាំង បានវាយប្រវារលើសញ្ញាបត្រ និងសមត្ថភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមហ្វេសបុករបស់លោក ដែលមានមនុស្សច្រើនលាននាក់តាមដាននោះ ។
អនាគតបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សដ៏ធំនៅកម្ពុជា លោក ហ៊ុន ម៉ាណេត បានលើកឡើងថា តាមពិតទៅជាមួយលោក សម រង្ស៊ី លោកបានប្រើធម៌ខន្តី ជាយូរមកហើយ ។ លោកស្មានថា លោកសម រង្ស៊ី នឹងឈប់វាយប្រហារលោកទៀតហើយ ប៉ុន្តែនឹកស្មានមិនដល់សោះ ដោយប៉ុន្មានម៉ោងមុននេះ គាត់បានចេញមក វាយប្រហារលោករឿងដដែលទៀត ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោក សម រង្ស៊ី ជាមនុស្សគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ ឬជាបញ្ញវ័ន្តម្នាក់ ដែលទទួលបានការបណ្តុះបណ្តាលកម្រឹតខ្ពស់ រួមទាំងការបណ្តុះបណ្តាលនៅក្រៅប្រទេសផង ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាធម្មតា អ្នករៀនសូត្រ គេមិនដែលមើលងាយអ្នករៀនសូត្រដទៃទេ វាខុសតែគាត់ម្នាក់នេះ ដែលនិយាយគ្មានការទទួលខុសត្រូវ ។ ហ៊ានថា អោយគេ តែមិនហ៊ានទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន ។
តាមសំណេរផង និងតាមរយៈវីដេអូផង ដែលបង្ហោះនៅលើបណ្តាញសង្គម លោកបណ្ឌិត
ហ៊ុន ម៉ាណែត បានចោទសួរថា តើការវាយប្រហាររបស់លោក សម រង្ស៊ី លោករូបលោក ដោយសារលោក សម រង្សី អស់អ្វីនិយាយហើយ បានជាខំបង្កើតរឿង ដើម្បីចាប់យកការទាក់ទាញ កុំអោយគេភ្លេច ។ ឬមួយក៏លោកខំប្រឹងវាយប្រហារខ្ញុំ ដើម្បីអោយខ្ញុំផ្តល់តម្លៃអោយលោក តាមរយៈការឆ្លើយតប ? ពេលមុនគាត់វាយប្រហារឪពុករបស់ខ្ញុំ រហូតដល់ឪពុករបស់ខ្ញុំគាត់ខ្ជិលនឹងឆ្លើយតប ព្រោះគ្មានតម្លៃអ្វីដែលគាត់ត្រូវឆ្លើយតប ។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងលេចធ្លោតាំងពី១៩៩៥មក បន្ទាប់ពីលោកចេញពីគណបក្សហ្វុនស៊ីនប៉ិច ។ ជីវិតជាអ្នកនយោបាយប្រឆាំង លោកជាគូប្រជែងអំណោចដ៏ខ្លាំងក្លាជាមួយសម្តេចតេជោ ហ៊ុន សែន ហើយរហូតមកដល់ពេលនេះ លោកបានកំពុងប៉ះជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា បន្តទៀត ។ លោក សម រង្ស៊ី ធ្លាប់ប្រកាសថា លោកនឹងមិនធ្វើជានាយករដ្ឋមន្ត្រីទៀតឡើយ នៅពេលមានអាយុលើសពី៧០ឆ្នាំ ហើយនោះ ៕
ចែករំលែកព័តមាននេះ