ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បំបែក​កំណត់​ត្រា​ឈ្នះ​មេដាយ​ហួសការ​កំណត់​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

ឥណ្ឌូ​នេ​ស៊ី​ ៖ ជា​រឿង​គួរ​ឱ្យ​មោទនភាព​បំផុតខណៈ​ដែល​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​ហៅ​កាត់ថា អាស៊ាន​

ឥណ្ឌូ​នេ​ស៊ី​ ៖ ជា​រឿង​គួរ​ឱ្យ​មោទនភាព​បំផុតខណៈ​ដែល​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​ហៅ​កាត់ថា អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​មិន​ទាន់​ចប់​នៅឡើយ កម្ពុជា​បែរជា​ដណ្ដើម​បាន​មេដាយ​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​អត្ត​ព​លិ​ក​ជន​ពិការ​កម្ពុជា​ចូលរួម​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ឥណ្ឌូ​នេ​ស៊ី ធ្លាប់​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កំណត់​យក​មេដាយមាស​ឲ្យ​បាន​ចំនួន​៣​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​ដ៏​ធំ​ប្រចាំ​តំបន់​មួយ​នេះ​។ ចំណែក​មេដាយ​ប្រាក់ និង​សំរឹទ្ធ ត្រូវ​រក​ឲ្យ​បាន​ច្រើន​គ្រឿង​ផង​ដែរ​។

អ្វី​ដែល​ស្មាន​មិន​ដល់​នោះ​គឺ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា បន្ទាប់​ពី​បើក​ដំណើរការ​ប្រកួត​តាំងពី​ថ្ងៃ​ទី​៣០ ខែកក្កដា ក្រុម​អត្ត​ព​លិ​ក​ជន​ពិការ​កម្ពុជា​ឈ្នះ​បាន​មេដាយមាស​៦​គ្រឿង មេដាយ​ប្រាក់​៨​គ្រឿង និង​មេដាយ​សំរឹទ្ធ​៨​គ្រឿង ។ ដូច្នេះ​មាន​ន័យ​ថា កម្ពុជា​ទទួល​បាន​មេដាយមាស​លើស​ចំនួន​កំណត់​ហើយ ខណៈ​ការ​ប្រកួត​នៅ​មាន​វិញ្ញាសា​ជា​ច្រើន​ទៀត​។

មិន​ត្រឹម​ឈ្នះ​មេដាយមាស​លើស​គោលដៅកំណត់​ប៉ុណ្ណោះ​ទេ ក្រុម​អត្ត​ព​លិ​ក​ជន​ពិការ​កម្ពុជា​ឈ្នះ​បាន​មេដាយ​សរុប​ច្រើន​ជាង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​មុន​ៗ​ទាំងអស់ ពោល​គឺ​ឈ្នះ​សរុប​១៩​គ្រឿង ប្រៀបធៀប​នឹង​កាល​ឆ្នាំ​២០០១ បាន​៣​គ្រឿង​, ឆ្នាំ​២០០៣ បាន​៩​គ្រឿង​, ឆ្នាំ​២០០៥ បាន​៥​គ្រឿង​, ឆ្នាំ​២០០៧ បាន​១​គ្រឿង​,ឆ្នាំ​២០០៩ បាន​៧​គ្រឿង​, ឆ្នាំ​២០១១ បាន​៧​គ្រឿង​, ឆ្នាំ​២០១៣ បាន​៩​គ្រឿង​, ឆ្នាំ​២០១៥ បាន ៩​គ្រឿង និង​ឆ្នាំ​២០១៧ បាន​១០​គ្រឿង​។​ការ​ឈ្នះ​មេដាយមាស​គិត​ត្រឹម​ពេល​នេះ​៦​គ្រឿង​ក៏​ជា​ការ​ឈ្នះ​មេដាយមាស​ច្រើន​ជាង​លើក​ណា​ៗ​ទាំងអស់​គិត​ចាប់ពី​លើក​ទី​១​រហូត​ដល់​លើក​ទី​៩​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ឥណ្ឌូ​នេ​ស៊ី បាន​ចាប់ផ្ដើម
ធ្វើ​ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ ក្នុង​នោះ​កម្ពុជា បាន​បញ្ជូន​កីឡា​១១​ប្រភេទ​ចូលរួម​ប្រកួត គឺ​កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជន​ពិការ​ភ្នែក បាល់ទាត់ច​លករ​ខួរក្បាល (៥​ម្ខាង​) វាយ​កូន​ឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក​អន្តរជាតិ និង​ប៊ូ​ស្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ