ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! សិស្សសាលា​២​នាក់​ឌុបគ្នា​​ទៅរៀន បែរ​ជួបគ្រោះអកុ​សលយ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ដែល​ជា​សិស្សសាលា​​២​នាក់​ត្រូវ​រថយន្ត​បែន​ដឹក​ខ្សាច់​បុ.ក​ពីក្រោយ​រួច​

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ដែល​ជា​សិស្សសាលា​​២​នាក់​ត្រូវ​រថយន្ត​បែន​ដឹក​ខ្សាច់​បុ.ក​ពីក្រោយ​រួច​កិ.ន​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ចេញពីផ្ទះ​ទៅ​រៀន​នៅ​អនុ​វិទ្យាល័យ​ព្រែក​កំពឹស ហើយ​បែរជា​ជួប​គ្រោះ​អកុសល​ដល់​ស្លា.ប់​បែប​នេះ ចំណែកឯ​ម៉ូតូ​បាន​កៀ.ប​​ជា.ប់​ក្រោ.ម​រថយន្ត​តែ​ម្ដ​ង។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ក្នុងភូមិ​ព្រែល​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​ដែល​ស្លា.ប់​ទាំង​​២នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​​ឈ្មោះ សុ​ភ័​ក្រ វី​រៈ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​និង​ម្នាក់​ទៀត​ឈ្មោះ ធី​ម គី​ម​ឡុ​ង អាយុ​១៤​ឆ្នាំ មាន​ទំ​នៅ​ភូមិ​បត់​តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូមួយគ្រឿង​​ម៉ាក​ហុង​ដា ធូដេ ​ព​ណ៍​ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FE-3846 ឌុ​ប​គ្នា​ចេញពីផ្ទះ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​​ខាងលើ ក៏​ត្រូវ​បាន​រថយន្ត​បែន​ដឹក​ខ្សាច់​ ពាក់​ស្លាក​លេខ​ ចង្កូត​ស្ដាំ​ PP-0234​ បើកបរ​ដោយ​ឈ្មោះ ប៊ុត ដា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ល្បឿន​យ៉ាង​លឿន​បុ.ក​ពីក្រោយយ៉ាង​​ពេញទំហឹង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ក្មេង​ប្រុស​រងគ្រោះ​ទាំង​២​នាក់​បាន​ខ្ទា.ត​ចូ.ល​ក្រោ.ម​កង់​រថយន្ត​ កិ.ន​បែ.កក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។​ចំណែក​រថយន្ត​ពុំ​បាន​ឈប់​ស្ងៀម​នោះ​ទេ បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន​និង​​អូស​ម៉ូតូ​ដែល​ជាប់​ពីក្រោម​ទៅ​ជាមួយ​បាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ទើប​ឈប់​ស្ងៀម ​។ ​បន្ទាប់​មក​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន ប៉ុ​ន្តែរត់​មិន​រួច​ ត្រូវ​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ដេញចាប់​បាន​រួច​ប្រគល់​ជូន​នគរបាល​នាំ​យក​ទៅ​សាកសួរ​។

ក្រោយ​ពេល​កើតហេតុ​ ឪពុក​ម្ដាយ​សាច់ញាតិ​របស់​ក្មេង​ប្រុស​រងគ្រោះ​ទាំង​២​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ទីកន្លែងកើតហេតុ ​ហើយ​សម្ដែង​ការ​យំសោក​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​អាយុជីវិត​កូនប្រុស​ជាទី​ស្រលាញ់​របស់​ខ្លួន​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក​បែប​នេះ ។​ ដោយឡែក​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស​និង​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​ច​រា​រណ៍ រួច​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង ព្រមទាំង​នាំ​យក​ម៉ូតូ​និង​រថយន្ត​ព្រមទាំង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ