ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ករណីខ្ចីប្រាក់ថតរូបមិនសមរម្យដាក់បញ្ចំា

2 ឆ្នាំ មុន

ខ្ចីប្រាក់​ត្រឹមត្រូវ​មាន​គេ​ដឹង​ឭ មាន​កិច្ចសន្យា ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​ករណី​ខ្ចីប្រាក់​តាម​អន​ឡាញ បាន​កំពុង​បំណុល​សង្គម បំផ្លាញ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ពិសេស​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌករ ។ មាន​ស្ត្រី​ខ្មែរ​មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​កម្ចី​ប្រាក់​តាម​អន​ឡាញ​នេះ…

ខ្ចីប្រាក់​ត្រឹមត្រូវ​មាន​គេ​ដឹង​ឭ មាន​កិច្ចសន្យា ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​ករណី​ខ្ចីប្រាក់​តាម​អន​ឡាញ បាន​កំពុង​បំណុល​សង្គម បំផ្លាញ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ពិសេស​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌករ ។

មាន​ស្ត្រី​ខ្មែរ​មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​កម្ចី​ប្រាក់​តាម​អន​ឡាញ​នេះ ។ កម្ចី​ប្រាក់​តាម​អន​ឡាញ គ្មាន​អ្វី​ដាក់បញ្ចាំ​នោះ​ទេ គ្រាន់តែ​ថតមិនសមរម្យដាក់បញ្ចាំ​ជា​ការ​ស្រេច តែ​នៅ​ទីបំផុត​ពលរដ្ឋ​ក្លាយជា​ជន​រង​គ្រោះជា​ចំណាប់ខ្មាំង​របស់​ក្រុមហ៊ុន​ខុសច្បាប់​ទាំងនោះ ។

សេវា​កម្ចី​ប្រាក់​អន​ឡាញ​ត្រូវ​គេ​អះអាង​ថា បាន​កើត​មាន​ឡើង​កំលុង​ពេល​ពលរដ្ឋ​កម្ពុជា​បាន​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ ក្រុមហ៊ុន​ខុស​ច្បាស់​ទាំងនោះ​បាន​ផ្សព្វផ្សាយ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ងាយស្រួល រហ័ស​ដល់​ពលរដ្ឋ នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​ផ្ញើរ​សារ​តាម​តេ​ឡេ​ក្រាម​ចូល​ទៅ​ទូរស័ព្ទ​ដៃដល់​ពលរដ្ឋ​ម្នាក់​ៗ​តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​និយាយ​ប្រាប់​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ថា នៅ​ពេល​កូន​គាត់​ឈឺ នាង​បាន​សម្រេចចិត្ត​ខ្ចីប្រាក់​អន​ឡាញ ដើម្បី​ព្យាបាល​កូន បន្ទាប់​ពី​ការ​ព្យាយាម​ដើរ​ខ្ចីប្រាក់​មិត្ត​ភិ​ក្ត និង​បងប្អូន​មិន​បាន​មក ។

នាង​បាន​សុខចិត្ត​ថតរូបមិនសមរម្យ ដើម្បី​បាន​ប្រាក់​ពីព្រោះ​ក្រុមហ៊ុន អះអាង​ថា រក្សា​រូប​នោះ​ជា​ការ​សម្ងាត់ ប៉ុន្តែ​ដល់​ពេល​បាន​ប្រាក់ គេ​បាន​គំ​រា​.​ម​ផ្តិតរូប​នោះ​យក​ទៅ​បាច​តាម​ភូមិ ឲ្យ​មនុស្ស​ជា​ទូទៅ​បានឃើញ ។

ការ​គំ​រា​.​ម​នោះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី ខ្វាយខ្វល់ សឹង​ក្លាយជា​មនុស្ស​មាន​វិបត្តិ​ផ្លូវចិត្ត បាយ​មិន​បាន​សម្រាក​មិន​លក់ ។ ក្រៅពី​អង្គការ​សិទ្ធ​មនុស្ស​លី​កាដូ មាន​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​បាន​ទទួលស្គាល់​ថា ពិតជា​មាន​កម្ចី​អន​ឡាញ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ពិសេស​ស្ត្រី​ជួប​វិបត្តិ ឬ​ក្លាយជា​កូនបំណុល ដែល​អាច​ទៅ​ជា​បំណុល​វ​ណ្ឌ័​ករ​។

កម្ចី​តាម​អន​ឡាញ គ្មាន​ឯកសារ​ច្បាស់លាស់​សង​ចេះ​សង ការ​ប្រាក់​ក្លាយ​ជាដើម ដើម​ក្លាយជា​ការ មួយ​ទៅ​១០ ហើយ​នៅ​ទីបំផុត​គេ​គំ​រា​.​ម​បញ្ចេញ​រូបមិនសមរម្យ ដើម្បី​ឲ្យ​ជន​រង​គ្រោះរ​ត់រក​ប្រាក់​យក​ទៅ​សង​គេ តាមតែ​ការ​លើក​ឡើង​របស់​គេ ។

ប្រភព​អះអាង​ថា បើ​គ្មាន​ប្រាក់​សង​ក្រុម​ទុច្ចរិត​នោះ​នឹង​ផ្ញើ​សារ​ពី​ការ​ខ្ចីប្រាក់​នេះ​ទៅ​មិត្តភក្តិ និង​សាច់ញាតិ​ជិតដិត​បំផុត​របស់​ជន​រង​គ្រោះ ។

បើ​តាម​អង្គការ​លី​កាដូ បណ្ដាញ​កម្ចី​ប្រាក់​អន​ឡាញ​កំពុង​ដាក់​គោលដៅ​លើ​ស្ត្រី​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តេ​លេ​ក្រាម ដោយ​ទាញ​អ្នក​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក និង​ការ​ជំរិត​ទារប្រាក់ តាម​រយៈ​ការ​ប្រើប្រាស់​រូបភាព និង​វី​ដេ​អូ​មិនសមរម្យរបស់​ជន​រង​គ្រោះ​។

យ៉ាងតិច​មាន​ស្ត្រី​ចំនួន​៣​នាក់ ដែល​បាន​ធ្លាក់​ទៅ​ក្នុង​បំណុល​វ័ណ្ឌក និង​ការ​ជំរិត​ទារប្រាក់​នេះ​ចេញ​មុខ​បកស្រាយ​ពី​អំពើ​ទុច្ចរិត​របស់​ក្រុមហ៊ុន​ល្មើសច្បាប់​ជាមួយ​អង្គកា​សិទ្ធិ​មនុស្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ ។

ជន​រង​គ្រោះ​ទាំងនោះ បាន​អំពាវនាវ​ឲ្យ​ស្ត្រី​ដែល​បាន​រង​គ្រោះ​ពី​ករណី​នេះ ចេញ​មុខ​ប្តឹង​សកម្មភាព ដើម្បី​បញ្ចប់​បំណុល​នោះ បើ​មិន​ដូច្នេះ​មិន​អាច​ដោះស្រាយ​ចេញ​ឡើយ ហើយ​ខ្លួន​នៅ​តែ​ជា​ជន​រង​គ្រោះ ដែល​គេ​តាម​គំ​រា​.​ម​គ្រប់​នាទី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ