ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BBC ព្យាករណ៍​ចំណាត់ថ្នាក់ Premier League ពេល​ចប់​រដូវ​កាល ២០២២-២៣

1 ឆ្នាំ មុន

អង់គ្លេស ៖ លោក Phil McNulty និពន្ធ​នាយក​បាល់ទាត់​សារព័ត៌មាន BBC ដ៏​ល្បីល្បាញ​របស់​ចក្រភព​

អង់គ្លេស ៖ លោក Phil McNulty និពន្ធ​នាយក​បាល់ទាត់​សារព័ត៌មាន BBC ដ៏​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស បាន​ធ្វើការ​ព្យាករណ៍​ចំណាត់ថ្នាក់​ក្រុម​ទាំង​២០ នៅ​ក្រប​ខណ្ឌ​កំពូល English Premier League ពេល​បញ្ចប់​រដូវ​កាល​ថ្មី ២០២២-២០២៣ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

នៅ​ក្នុង​ការ​ព្យាករណ៍​ចំណាត់ថ្នាក់​រដូវ​កាល ២០២២-២០២៣ របស់​លោក McNulty បាន​បង្ហាញ​ថា ក្រុម​មេឃ​ខៀវ Manchester City នៅ​តែ​គ្រង​តំណែង​ជើងឯក​។ ហើយ​ក្រុម​កំពូល​ទាំង​៤ (Top 4) ដែល​បាន​កៅអី​លេង​ក្រប​ខណ្ឌ UEFA Champions League រួម​មាន Liverpool (​លេខ​២), Tottenham Hotspur (​លេខ​៣) និង Chelsea (​លេខ​៤)​។ ចំណែកឯ Arsenal នៅ​លេខ​៥ និង Manchester United នៅ​លេខ​៦ បាន​ត្រឹម​កៅអី UEFA Europa League​។ ខណៈ​ដែល West Ham United នៅ​លេខ​៧ បាន​កៅអី UEFA Europa Conference League​។

នៅ​ក្នុង​ការ​ព្យាករណ៍​នោះ ក៏​បាន​បង្ហាញ​ថា​ក្រុម Nottingham Forest (​លេខ​១៨), Fulham (​លេខ​១៩) និង Bournemouth (​លេខ​២០) នឹង​ត្រូវ​កាត់​ចោល​ទៅ​កាន់​ក្រប​ខណ្ឌ EFL Championship រដូវ​កាល ២០២៣-២០២៤​។

គួរ​បញ្ជាក់​ថា ក្រប​ខណ្ឌ English Premier League នឹង​បើក​ដំណើរ​រដូវ​កាល​ថ្មី ចាប់ពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ