ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dortmund នឹង​រក​ខ្សែប្រយុទ្ធ​ថ្មី​មក​ជំនួស​តំណែង Haller ដែល​កើត​ជំងឺមហារីក​ពងស្វាស

1 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ នាយក​ប្រតិបត្តិ​ក្លិប​បាល់ទាត់ Borussia Dortmund លោក Hans-Joachim Watzke បាន​

អា​ល្លឺ​ម៉​ង់ ៖ នាយក​ប្រតិបត្តិ​ក្លិប​បាល់ទាត់ Borussia Dortmund លោក Hans-Joachim Watzke បាន​បញ្ជាក់​ថា ក្លិប​នឹង​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ម្នាក់​ទៀត ដើម្បី​មក​ជំនួស​តំណែង​ខ្សែប្រយុទ្ធ Sebastien Haller ដែល​កំពុង​បន្ត​ទទួល​ការ​ព្យាបាល​ជំងឺមហារីក​ពងស្វាស​។

មិន​ទាន់​ទាំង​បាន​បង្ហាញខ្លួន​សម្រាប់​ក្រុម​ថ្មី​ផង Haller ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​មាន​ដុំ​សាច់​នៅ​ពងស្វាស កាលពី​ពាក់កណ្តាល​ខែកក្កដា​កន្លង​ទៅ​។ ហើយ​ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​បញ្ចប់​ការ​ព្យាបាល​ដំណាក់កាល​ដំបូង​រួចរាល់​ហើយ​។

Haller បាន​ផ្លាស់​ពី​ក្លិប Ajax មក​ចូលរួម​ជាមួយ​ក្លិប Dortmund កាលពីដើម​ខែកក្កដា​កន្លង​ទៅ នៅ​ក្នុង​តម្លៃ ៣៣​លាន​ដុល្លារ ជាមួយ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​។ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Ajax រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ថ្មី​របស់​លោក Edin Terzic បន្ទាប់​ពី​ការ​ចាកចេញ​របស់​ខ្សែប្រយុទ្ធ Erling Haaland ទៅ​ចូលរួម​ជាមួយ​ក្លិប Manchester City កាលពី​ខែឧសភា​កន្លង​ទៅ​។

Haller នឹង​ត្រូវ​អវត្តមាន​ជា​ច្រើន​ខែ ដើម្បី​ទទួល​ការ​ព្យាបាល​។ បច្ចុប្បន្ន Dortmund កំពុង​ដុតដៃដុតជើង​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​មក​ជំនួស​រយៈពេល​ខ្លី​។ រហូត​ទាល់តែ Haller ជា​សះស្បើយ ១០០% ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ​។

លោក Hans-Joachim Watzke បាន​និយាយ​ថា ក្លិប​នឹង​រក​ខ្សែប្រយុទ្ធ​មក​ជំនួស​តំណែង​របស់ Haller រយៈពេល​ខ្លី​។ ហើយ​ដំណើរការ​នេះ អាច​នឹង​កើតឡើង​នៅ ៨ ទៅ ១០ ថ្ងៃ​ខាង​មុខ​នេះ​។ ដោយសារ​ក្លិប​មិន​អាច​ទម្លាក់​ភារកិច្ច​ទាំងស្រុង​ដល់​ខ្សែប្រយុទ្ធ Youssoufa Moukoko របស់​ខ្លួន​នោះ​ទេ​។ ព្រោះ​គេ​មាន​អាយុ​ទើប​១៧​ឆ្នាំ ដូច្នេះ​វា​ប្រហែល​ធ្ងន់ធ្ងរ​ពេក​ហើយ​សម្រាប់​គេ​»៕ (​ប្រភព​ពី Goal)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ