ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​សមុទ្រ​លើកគ្នា​មក​ដល់​បន្ទាយ​ ខណៈ​​២​នាក់​កំពុងឃាត់​សួរនាំ​​

1 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ ​អ្នកនេសាទ​ជា​ច្រើន​នាក់​មក​ពី​ភូមិ​អង្កោល ​និង​ភូមិ​អំពេ​ង ​ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃ​ទី០៣ ​សីហា​ ​បាន​លើកគ្នា​មក​ដល់​មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​កែប ហើយក៏​ស្រប​ពេល​និង​​អ្នកនេសាទ​2​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​កែប​…

ខេត្តកែប ៖ ​អ្នកនេសាទ​ជា​ច្រើន​នាក់​មក​ពី​ភូមិ​អង្កោល ​និង​ភូមិ​អំពេ​ង ​ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃ​ទី០៣ ​សីហា​ ​បាន​លើកគ្នា​មក​ដល់​មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​កែប ហើយក៏​ស្រប​ពេល​និង​​អ្នកនេសាទ​2​នាក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​កែប​ ហៅ​មក​សួរនាំ​ក្នុង​ករណី​ហិង្សា​លើ​ទូក​នេសាទ​សមុទ្រ​ដូច​គ្នា ​កាលពី​ថ្ងៃ​ទី២៧ កក្កដា​ ឆាំ្ន​2022 កន្លងមក ។​

លោកម៉ី ​វុ​ទ្ធី​ ​​អាយុ​៣៨​ឆាំ្ន ​មានរ​មុខរប​ជា​អ្នកនេសាទ​រយៈពេល​20​ឆាំ្ន​បាន​និយាយ​ប្រាប់​អោយ​ដឹង​នៅ​មុខ​បន្ទាយ​​​កងរាជអាវុធហត្ថ​កាលពី​ព្រឹក​ថ្ងៃ​ទី​3​ ​សីហា​ ថា​ អ្នកនេសាទ​ទាំង​ពីរ​ភូមិ​នេះ​ អោយ​តែ​អ្នកនេសាទ​សុទ្ធតែ​ប្រើប្រាស់​ឧបករណ៍​ឆក់​ខុសច្បាប់​ទាំងអស់​។​ ដោយសារ​តែ​ទូក​នេសាទ​នីមួយ​ៗ​ប្រើ​ឧបករណ៍​ឆក់​បែប​នេះ ​ទើប​មន្ត្រី​ជំនាញ ​និង​សមត្ថកិច្ច​មួយ​ចំនួន​រាប់​ប​ញ្ជូ​ល​ទាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក​ផង ​មក​យក​លុយ​ដាក់​ខែ​ពី​ក្រុម​អ្នកនេសាទ​។​

អ្នកនេសាទ​ឈ្មោះ​ម៉ី ​វុ​ទ្ធី​ និយាយ​ប្រាប់​ថា ​ទូក​នេសាទ​ខ្លះ​ក៏បាន​ប្រើ​ឧបករណ៍​ឆក់ ​និង​ទូក​នេសាទ​ខ្លះ​មិន​ប្រើ​ប្រាស់​ឧបករណ៍​ឆក់​។​ ទូក​នេសាទ​ខ្លះ​ប្រើ​ឧបករណ៍​ឆក់​តែ​ជំនាញ​មិន​បាន​ចាប់​ ​ដោយសារ​តែ​មានការ​និយម​បែប​បក្សពួក​អ្នកនេសាទ​បែប​នេះ​ហើយ​ ទើប​អ្នកនេសាទ​ជា​ច្រើន​នាក់​បាន​ចូលរួម​ការពារ​និង​ទប់ស្កាត់​បទ​ល្មើស​ជាក់ស្ដែង​ទូក​នេសាទ​ប្រើ​ឧបករណ៍​ឆក់​ត្រូវ​ដកហូត​ដុំ​ភ្លើង​ និង​សម្ភារ​ឆក់​នោះ​ឡើង​។​

លោក​​និយាយ​ទៀតថា ​ក្រុម​អ្នកនេសាទ​មក​ដល់​មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ថ្ងៃនេះ ​គឺ​តាម​អ្នកនេសាទ​2​នាក់​ដែល​រង​ការ​ចោទប្រកាន់​ពី​ក្រុម​អ្នកនេសាទ​ដូច​គ្នា​ថា​ បាន​បើកទូក​បុក​ទូក​អ្នករ​នេសាទ​ដូច​គ្នា​បណ្ដាល​អោយ​រង​ការ​ខូចខាត ។ ​ប៉ុន្តែ​ការ​សួរនាំ​របស់​កងរាជអាវុធហត្ថ​ខេត្ត​កែប​អ្នកនេសាទ​ដែល​រង​ការ​ចោទប្រកាន់​នោះ ​គឺ​រក​មិនឃើញ​ភស្ដុ​តាង​អ្វី​ទេ​ ទើប​មន្ត្រី​កងរាជអាវុធហត្ថ​អនុញាត​អោយ​ប្រជាពលរដ្ឋ​ទាំង​ពីរ​នាក់​ចេញ​មក​វិញ​រួម​ទាំង​ក្រុម​អ្ន​នេសាទ​ចាំ​នៅ​ខាងក្រៅ​បន្ទាយ​ក៍បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។​

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ