ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! ប្រកាសសាលក្រម​​សំណុំរឿង​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង​ម្នាក់ ពាក់​ព័ន្ធ​ដីធ្លី​តំបន់​៣ ព្រៃ​លិច​ទឹក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២២ នេះ​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២២ នេះ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង​ម្នាក់ ពាក់​ព័ន្ធ​ពី​បទ​.​បំផ្លិចបំផ្លាញ និង គៃបំបាត់ បទ​.​ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​លិច​ទឹក បទ​.​មិ ន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល និង​បទ​.​សម្អាត​ប្រាក់ ។ ដូច្នោះ​រង់ចាំ​អ៊ុត​​មើល​ថា​តើ​អតីតស្នងការ​រង​ឈ្មោះ ស៊ុ សុ​ជាតិ ហៅ​ឈុ​យ ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ និង​កូនចៅ​ម្នាក់​ទៀត​គឺ​លោក​វរៈសេនីយ៍ឯក កែវ ណា​រុន ជា​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​បទល្មើស​ដូច​គ្នា យ៉ាងម៉េច​ដែរ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ បាន​លើកយក​សំណុំរឿង​ខាងលើ​នេះ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ពាក់​ពន្ធ​ករណី​បំផ្លិចបំផ្លាញ ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ នៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំ​ង ។ សវនាការ​បាន​សាកសួរ​ដេញដោល​ចប់​សព្វ និង​បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ល លើ​ជនជាប់ចោទ​នៅ​ថ្ងៃ​ទី​៤ ខែសីហា នេះ ។

សូម​ជម្រាប​ទៀត​ថា សំណុំរឿង​នេះ​លោក កូយ សៅ អនុប្រធាន​សាលា​ដំ បូ​ង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ស៊ើ​សួរ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្នងការ​រង នឹង​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដាក់​ពន្ធនាគារ​ជា​បណ្តោះ ។

ការ​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​លើ​ស្ថាប័ន​អយ្យការ បាន​ចោទប្រកាន់​ឧត្តម​សេនី​ត្រី ស៊ុ សុ​ជាតិ ហៅ​ឈុ​យ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង ពី​បទ​.​បំផ្លាញ​និង គៃបំបាត់ បទ​.​ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​លិច​ទឹក បទ​.​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល និង​បទ​.​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ នៃ​បឹង​ទន្លេ​សាប ក្នុងភូមិ​សាស្ត្រ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦០៨ ខែ ក្រមព្រហ្មទណ្ឌ និង​មាត្រា ៨៨ នៃ​ច្បាប់​ស្តី​ពី​ជលផល និង​មាត្រា ៣២.​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាត្រា ៣​ថ្មី​.​មាត្រា ២៨​ថ្មី​១ នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

តំណាង​អយ្យការ​បាន​ចោទប្រកាន់​លោក​វរៈសេនីយ៍ឯក កែវ ណា​រុន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ពី​បទ​.​បំផ្លាញ និង​តៃ​បំបាត់ បទ​.​ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​លិច ទឹក និង បទ​.​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល ប្រព្រឹត្ត​នៅ​ចំណុច​ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុងភូមិ​សា ស្ត្រ​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំ កាលពី​អំឡុង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦០៨ នៃ​ក្រម ព្រហ្មទណ្ឌ និង​មាត្រា ៩៨ នៃ​ច្បាប់​ស្តី​ពី​ជលផល និង​មាត្រា ៣២.​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

សូម​ជម្រាប​ថា អ្នកនាំពាក្យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា ACU បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ នេះ ស្តី​ពី​ការ​ឃាត់ខ្លួន​ស្នងការ​រង​ម្នាក់ និង​នាយការិយាល័យ​អន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់​ពន្ធ​ព្រៃ​លិច​ទឹក នៅ​តំបន់​៣ ស្រុក​កំពង់លែង ក្រោយ​បញ្ចប់​ការ​សួរនាំ​រួច​មក ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ធ្វើ​ដាច់​ដោយឡែក​ពី​គ្នា ដោយ​ថេរៈវេលា​ខុស​គ្នា រវាង​ជនសង្ស័យ​ទាំង​២ នាក់ ទី​១.​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អង្គ​ភា ព​ប្រឆាំង​អំពើ​ពុក​រលួយ ស្តី​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ុ សុ​ជាតិ ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ពាក់​ពន្ធ​នឹង​ការ​កាន់កាប់ នឹង​លក់​ព្រៃ​លិច​ទឹក ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សូម​ជម្រាប​ជូន​សាធារណៈជន និង​អ្នក​សារព័ត៌មាន​ជ្រាប​ថា ក្រោយ​ពី​បាន​ធ្វើការ​ស្តាប់​ចម្លើយ ឈ្មោះ ស៊ុ សុ​ជាតិ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រួច​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ខាងលើ បាន​ជាប់​ពាក់​ព​ន្ធ័​នឹង​ការ​កាន់កាប់ និង​បាន​លក់​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ដូចនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ថ្ងៃ​ទី​១៦ ខែ ធ្នូ ឆ្នាំ​២០២១ នៅ​វេលា ម៉ោង​២០ និង​៤៥​នាទី ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​អ្នក​សារព័ត៌ មាន​ជ្រាប​ជា​ព័ត៌​មាន ។

ទី​២-​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្តី​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ កែវ ណា​រុន (​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​) ពាក់​ព​ន្ធ័ នឹង​ការ​កាន់កាប់​ព្រៃ​លិច​ទឹក ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​) សូម​ជម្រាប​ជូន​សា​ធារ ណៈ​ជន និង​អ្នក​សារព័ត៌មាន​ជ្រាប​ថា ក្រោយ​ពី​បាន​ធ្វើការ​ស្តាប់​ចម្លើយ ឈ្មោះ កែវ ណា​រុន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រួច​មក អង្គ​ភា​ព​ប្រឆាំង​​អំពើ​ពុក​រលួយ​បាន​ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ខាងលើ បាន​ជាប់​ពាក់​ព​ន្ធ័ នឹង​ការ​កាន់កាប់​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដូចនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៥០​នាទី ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​អ្នក​សារព័ត៌មាន​ជ្រាប​ជា​ព័ត៌មាន ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ជនសង្ស័យ​ទាំង​២​នាក់​ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ឡើយ ។ យ៉ាងណា​ក៏​ដោយ មិន​ទាន់​មាន​ការ​បញ្ជា​ក់​លម្អិត​ពី​សំណុំរឿង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មួយ ស៊ុ សុ​ជាតិ ថា​តើ​លោក​បាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប និង​លក់​ដី​នោះ​ប៉ុន្មាន​ហិ​កតា​ឡើយ ទេ ប៉ុន្តែ​អ្វី​ដែល​ជា​របាយការណ៍​ច្បាស់លាស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស តាំងពី​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០២១ គឺ​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ រ ច័ន្ទ​ឌឿ​ន ដែលសព្វ​ថ្ងៃជា​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បាន​រំលោ.ភ​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប​ជាង​២០០០​ហិ​កតា ។

សំណុំរឿង​របស់​លោក ឈួរ ច័ន្ទឌឿន ត្រូវ​បាន​រាជរ​ដ្ឋា​ភិ​បាល​បញ្ជូន​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ហើយ កាល​ពី​ដើម​ខែធ្នូ នោះ តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទាន់​ប្រកា​ស​ពី​ករណី លោក ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង នៅឡើយ​ទេ ។

សូម​ជម្រាប​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​បាន​បញ្ជូន​ស្នងការ​រង និង​ប្រធាន​កា​រិ​យា​ល័​យ​នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់​ឆ្នាំទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំ​ពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ នឹង​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពាក់​ព័ន្ធ​សំណុំរឿង​.​កាន់កាប់ នឹង​លក់​ព្រៃ​លិច ទឹក​នៅ​តំបន់​៣ បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង​រាប់​ពាន់​ហិ​កតា ។

ជនសង្ស័យ​មាន​ម្នាក់​ឈ្មោះ ស៊ុ សុ​ជាតិ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នឹង​ម្នាក់​ឈ្មោះ កែវ ណា​រុន ភេទ​ប្រុស អាយុ​៥៩ ឆ្នាំ ជា​ប្រធាន​កា​រិ​យា​ល័​យ​អន្តរា​គមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដូច​គ្នា ។ សំណុំរឿង​នេះ​ស្ថិត​នៅ​ដៃ​លោក ទី មុនិន្ទ ព្រះ រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ក្រោយ​សាកសួរ​តំណាង​អយ្យការ​ប្រកាន់ នឹង​បញ្ជូន​ទៅ​ខាង​ចៅក្រម​ដើម្បី​ឃុំខ្លួន​ជនសង្ស័យ ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អា​សន្ន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ