ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ពិចារណា និង​ផ្តល់​ការ​គាំទ្រ​ចំពោះ​ដំណោះស្រាយ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ខូចខាត​បរិស្ថាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ពិនិត្យ​ពិចារណា និង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ខូចខាត​ផ្នែក​បរិស្ថាន​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ពិនិត្យ​ពិចារណា និង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ខូចខាត​ផ្នែក​បរិស្ថាន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​គំនិត​ផ្តួចផ្តើម​អាស៊ាន​នេះ ថា​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន (ASEAN Green Deal) សំដៅ​អនុញ្ញាត​ឱ្យ​តំបន់​អាច​ប្រែប្រួល​បន្តិច​ម្តង​ៗ ឆ្ពោះទៅ​កាន់​អនាគត បៃតង​មួយ ដែល​មាន​ចីរភាព ការ​ប្រើប្រាស់​ធនធាន ប្រកបដោយ​ប្រសិទ្ធភាព ភាព​ធន់ និង​ភាព​ប្រកួត ប្រជែង​ក្នុង​ផ្នែក​សេដ្ឋកិច្ច​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា កិច្ចព្រមព្រៀង​បៃតង​នេះ​នឹង​អាច​គ្របដណ្តប់​ទៅ​លើ​វិស័យ​ជា​ច្រើន ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការ​ប្រើស​ប្រាស់ កសិកម្ម ការ​ដឹក​ជញ្ជូន បរិស្ថាន និង​ហិរញ្ញវត្ថុ ដោយ​មាន​បច្ចេកវិទ្យា នវានុវត្តន៍ និង​ការ​កែ​ច្នៃ ដើម្បី​ប្រើស​ប្រាស់​ឡើង​វិញ បំពេញ​តួនាទី​ជា​កត្តា​ជំរុញ​។ សូម​បញ្ចា​ក់ថា នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែសីហា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​គំនិត​ផ្តួចផ្តើម​ចំនួន​២ សំខាន់ ក្នុង​នោះ​ការ​ដោះស្រាយ​ចំពោះ​ការ​គំរាមកំហែង ដល់​ភាព​រស់រាន​មានជីវិត​នៅ​ក្នុង​តំបន់ និង​ពិភពលោក ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាស​ថា​តុ និង​ការ​ខូចខាត​ផ្នែក​បរិស្ថាន​។

តាម​រយៈ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ជំរុញ​កិច្ចការ​នេះ​ឲ្យ​ក្លាយជា​ការ​ពិត​។ សូម​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា​ងាយ​រង​គ្រោះ​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ហើយ សកម្មភាព​បន្ស៊ាំ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាជន​។

លទ្ធផល​សំខាន់​ៗ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៦ នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្រប​ខណ្ឌ​សហ​ប្រជា​តិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) ក៏​បង្ហាញ​ពី​អាទិភាព​នៃ​សកម្មភាព​បន្ស៊ាំ និង​ជា​ពិសេស​ការ​សន្យា និង​គៀរ​ករ​ថវិកា​ពី​ប្រទេស​អភិវឌ្ឍន៍​សម្រាប់​អនុវត្ត​សកម្មភាព​បន្ស៊ាំ​។ ជាមួយ​គ្នា​នេះ កម្ពុជា​មានការ​ប្តេជ្ញា​ខ្ពស់​ចំពោះ​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​បាន​ដាក់​បញ្ចូល​នូវ​សកម្មភាព​បៃតង និង​អាកាសធាតុ ចំនួន​១៣ ទៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​កូ​វី​ដ​-១៩៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ