ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Oscar ដើរ​ចេញពី​លី​គ​កំពូល​ចិន ក្រោយ​រកបាន​ជាង​១៣០​លាន​ដុល្លារ​នៅ​ទីនោះ

1 ឆ្នាំ មុន

ចិន ៖ ខ្សែបម្រើ Oscar សម្រេច​ចាក​ចេញពី​ក្លិប Shanghai SIPG ក្រោយ​រួមរស់​អស់​ពេល​៥​ឆ្នាំ​កន្លះ​។

ចិន ៖ ខ្សែបម្រើ Oscar សម្រេច​ចាក​ចេញពី​ក្លិប Shanghai SIPG ក្រោយ​រួមរស់​អស់​ពេល​៥​ឆ្នាំ​កន្លះ​។ បន្ទាប់​ពី​ការ​ផ្លាស់​ទៅ​ចូលរួម​ក្លិប​នៃ​លី​គ​កំពូល​ចិន​មួយ​នេះ កាលពី​ឆ្នាំ​២០១៧ ដែល​គ្រានោះ វា​បាន​ក្លាយជា​ការ​ផ្ទេរ​ដ៏​កក្រើក​ពិភព​បាល់ទាត់​ទាំងមូល​។

គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា Oscar គឺជា​ខ្សែបម្រើ​ដ៏​ឆ្នើម​១​រូប​នៅ​អឺរ៉ុប​។ ហើយ​បាន​ទាក់ទាញ​ក្លិប​តោ​ខៀវ Chelsea ចាប់អារម្មណ៍​នាំ​យក​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​ពី​ក្លិប Internacional នៃ​លី​គ​កំពូល​ប្រេ​ស៊ី​លម​ក​កាន់​ទឹកដី Stamford Bridge នៅ​ក្នុង​ឆ្នាំ ២០១២ តម្លៃ​៦០​លាន​អឺ​រ៉ូ ដោយ​ផ្តល់​កុងត្រា​រយៈពេល​៥​ឆ្នាំ​។

ប៉ុន្តែ​ទោះ​យ៉ាងណា គ្រប់​គ្នា​ជា​ច្រើន​ជឿ​ថា Oscar បាន​សម្រេច​បញ្ចប់​អាជីព​របស់​គេ​ទាំង​វ័យក្មេង​ពោល​នៅ​អាយុ​២៥​ឆ្នាំ​។ បន្ទាប់​ពី​សម្រេចចិត្ត​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Shanghai SIPG នៅ​ក្នុង​ឆ្នាំ​២០១៦ ជាមួយ​តម្លៃ​៦៧​លាន​ផោន​។ ហើយ​ក្លិប​អ្នកមាន​ចិន​មួយ​នេះ បាន​ផ្តល់​ថ្លៃ​នឿយហត់ ៤០​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។ ដោយ​ធ្វើ​ឱ្យ Oscar ក្លាយជា​កី​ឡករ​រក​ចំណូល​បាន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​នៅ​ពេល​នោះ​។

ដូច្នេះ​បើ​គ្រាន់តែ​គិត​លើ​ប្រាក់​ឈ្នួល​៤០​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​របស់ Oscar មាន​ន័យ​ថា ខ្សែបម្រើ​វ័យ​៣០​ឆ្នាំ​រូប​នេះ រក​ចំណូល​បាន​ប្រមាណ ១១៤​លាន​ផោន (​ជាង​១៣៨​លាន​ដុល្លារ​) ពី​ក្លិប Shanghai SIPG ។ ដែល​ចំនួន​នេះ ប្រហែល​៤​ដង​ច្រើន​ជាង​អ្វី​ដែល​រូបគេ​រកបាន ប្រសិនបើ​ប្រកប​អាជីព​នៅ​អឺរ៉ុប​។

បើ​យោង​ទៅ​តាម​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​១ ខែសីហា កន្លង​ទៅ របស់​លោក Fabrizio Romano ដែល​ជា​អ្នកកាសែត​លើ​ការ​ដោះ​ដូរ​កីឡាករ​ដ៏​ច្បាស់ការ​បំផុត​ជនជាតិ​អ៊ី​តា​លី​បាន​បង្ហាញ​ថា Oscar នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​ខ្លួន​វិញ ដើម្បី​ចុះហត្ថលេខា​ជាមួយ​ក្លិប Flamengo នៃ​លី​គ​កំពូល​ប្រេ​ស៊ី​ល​៕ (​ដកស្រង់​ចេញពី SPORTbible និង GiveMeSport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ