ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ស្រាវជ្រាវ » បច្ចេកវិទ្យា

នាឡិកា​ថ្មី​របស់ Casio បំពាក់​កម្មវិធីAndroid និង Offine Maps និង GPS

ដោយ ៖ សហការី   

ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧ ម៉ោង ០៩:៤៣   (06-01-2017 09:43)

នាឡិកា​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Casio ដែល​សក្ដិ​សម​ពាក់​ទៅ​ខាងក្រៅ​ប្រកបដោយ​ភាព​វៃឆ្លាត​មានឈ្មោះ​ថា WSD-F20 ។ នាឡិកា​នេះ​មាន​រូបរាង​ស្រស់​ស្អាត់ តែ​អ្វី​ដែល​លើស​ពី​ភាព​ស្រស់​ស្អាត​នោះ គឺ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន​ផង​ដែរ ។

WSD-F20 មាន​ភ្ជាប់​មក​ជាមួយនឹង​កម្មវិធី​Android Wear 2.0 និង​មាន​បំពាក់ ប្រព័ន្ធ​GPS ដែល​ផ្តល់​ប្រយោជន៍​សម្រាប់​អ្នកដំណើរ​កម្សាន្ដ​ជាមួយ​នាឡិកា​នោះ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ នាឡិកា​ម៉ូ​ដែល​នេះ​មាន​សមត្ថភាព​អាច​បញ្ចូល​ផែនទី​នៅ​គ្រប់​តំបន់ គ្រប់​ប្រទេស​ពី​គេហទំព័រ​Mapbox និង​អាច​ប្រើប្រាស់​ផែនទី និង​GPS ព្រម​ជាមួយ​គ្នា​តែ​ម្តង​ដោយ​មិន​ចាំបាច់​ត្រូវ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​ឡើយ ។

លើស​ពី​នេះ​ទៅ​ទៀត​ទិន្នន័យ​របស់​កម្មវិធី​GPS ក៏​អាច​ប្រើប្រាស់​ជាមួយនឹង​Apps ផ្សេង​ៗ​ទៀត ដូច​ជា​កត់ត្រា​ផ្លូវ​ដែល​យើង​បាន​ដើរ ផ្លូវ​ដែល​យើង​បាន​ឡើង​ភ្នំ ផ្លូវ​ដែល​យើង​បាន​ជិះ​កង់​ជាដើម ។ ដោយសារ​សមត្ថភាព​វា​បែប​នេះ​ហើយ បានជា​ក្រុមហ៊ុន​Casio ជឿជាក់​ថា វា​ជា​ប្រភេទ​នាឡិកា​មួយ​ដែល​ឯករាជ្យ​ដាច់​ចេញពី​ទូរស័ព្ទ​ឆ្លាត​វៃ​ផង​ដែរ ។
ក្រុមហ៊ុន​Casio នឹង​ចាប់ផ្តើម​ដាក់​លក់​នាឡិកា​WSD-F20 នៅ​ថ្ងៃ​ទី​២១ ខែមេសា ៕