ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ! សិក្ខាកាម​លោត​ឆត្រយោង​៩១១​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច សិក្ខាកាម​ជំនាញ​ឆត្រយោង​៩១១​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ខណៈ​លោត​ពីលើ​យន្តហោះ​មក​ជួប​បញ្ហា​ …

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច សិក្ខាកាម​ជំនាញ​ឆត្រយោង​៩១១​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ខណៈ​លោត​ពីលើ​យន្តហោះ​មក​ជួប​បញ្ហា​បច្ចេកទេស ។ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ក្តាន់​រយ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ក្រោយ​ពេល​កើតហេតុ សព​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​ឡើយ សូ​ម្បី​តែ​អត្តសញ្ញាណ​នៃ​សព​ក៏​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន តែ​ខាង​អង្គភាព​មិន​អនុញ្ញាត​ឲ្យ​ថតរូប និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​ឡើយ គឺ​បាន​ដឹក​សព​ចេញពី​ទីលាន​យ៉ាង​ប្រញាប់ប្រញាល់​បំផុត ៕