ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុ.ក​គ្នា​ខ្ទា.ត​ចូល​ក្រោម​​ឡាន ស្លា.ប់​ និង​របួសធ្ងន់​ស្រាល​៤​នាក់​ ម្តុំ​ច្រកចូល​ចាក់សម្រាម​ស្ទឹងមានជ័យ​ចាស់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិតនៅ​​នឹង​​កន្លែង និង​មនុស្ស​៣​នាក់​ផ្សេង​ទៀត ត្រូវ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិតនៅ​​នឹង​​កន្លែង និង​មនុស្ស​៣​នាក់​ផ្សេង​ទៀត ត្រូវ​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​២​គ្រឿង​បើក​បុ.ក​គ្នា ហើយ​ខ្ទា.ត​ចូល​ក្រោម​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​ទៀត បណ្តាល​អោយ​បុ.ក​អូស និង​កិ.ន​តែ​ម្តង ។

ហេតុការណ៍​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ( ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ) ចំណុច​ទល់មុខ​ច្រកចូល​អតីត​ទីលាន​ចាក់សម្រាម​ចាស់ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ស្លា.ប់ឈ្មោះ ភុំ សា​រឹម ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ ​ចំណែក​ជនរងគ្រោះ​​៣​នាក់​​ផ្សេង​ទៀត របួសធ្ងន់​២​នាក់ (បុរស​) និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសស្រាល មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ នោះ​ឡើយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​​ឃើញជន​រង​គ្រោះជា​​ស្ត្រី​២​នាក់ ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1L-6998 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​ធម្មតា ។

តាម​ប្រភពដដែល​បានបន្ត​ថា លុះដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1HM-2915 ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​២​នាក់ ចេញពី​ផ្លូវ​ប៉េ​តុង ( ច្រកចូល​អតីត​ទីលាន​ចាក់សម្រាម​ចាស់ ) ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​សំដៅ​ឡើង​ផ្លូវ​លេខ​២១៧ ​ក្នុងគោល​​បំណង​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត ក៏​ធ្វើ​អោយ​ម៉ូតូ​ទាំង​២​ដែល​មិន​បាន​ប្រយ័ត្ន​គ្នា ជ្រុល​បុ.ក​គ្នា​​យ៉ាង​ពេញទំហឹង បណ្តាល​ម៉ូតូ​ទាំង​២​នាក់ និង​មនុស្ស​ទាំង​៤​នាក់ ដួល​ខ្ទា.ត​ចូល​ក្រោម​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-3805 ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​ជាមួយ ( ភាគី​ខាង​ម៉ូតូ​វី​វ៉ា ) បើក​បុ.ក និង​កិ.ន ស្លា.ប់​ស្ត្រី​ម្នាក់ និង​របួសធ្ងន់​២​នាក់ ស្រាល​ម្នាក់ ។ ចំណែកឯ​ម៉ូតូ​ឃ្លី​ក ត្រូវ​បុក​អូស​ប្រមាណ​២០​ម៉ែត្រ គៀប​ជាប់​នៅ​មុខ​រថយន្ត​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ និង​បាន​ជួយ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​សា​ម៉ុ​យ អោយទៅ​ទទួលយក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ បន្ទាប់​មក នគរបាល​ជំនាញ ក៏​បាន​ធ្វើការ​វាស់វែង​អូស​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់​ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។ ដោយឡែក​ស.ព​ជន​រង​គ្រោះ ត្រូវធ្វើ​លិខិត​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​​​ខាងលើនេះ ​អ្នកបើកបរ​​រថយន្ត​ធុន​ធំ បាន​រត់គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះនៅកន្លែងកើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ