ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​៥៤​នាក់​ទទួល​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​ប្រមាណ​៥៤​នាក់​ដែល​មក​ពី​មណ្ឌល​ទឹកដី​សប្បាយ​បាន​មក​ចូលរួម​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​លើក​ទី​២ ពី​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាល​អង្គរ​គី​ហ្សូ​ណា

រាជធានី​ភ្នំពេញ ៖ កុមារ​ប្រមាណ​៥៤​នាក់​ដែល​មក​ពី​មណ្ឌល​ទឹកដី​សប្បាយ​បាន​មក​ចូលរួម​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​លើក​ទី​២ ពី​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាល​អង្គរ​គី​ហ្សូ​ណា នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​។

នៅ​កម្មវិធី​ត្រីមាស​ចុង​ក្រោយ​នេះ កុមារ​ប្រមាណ​៥៤​នាក់ នឹង​ទទួល​នូវ​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ជា​លើក​ទី​ពីរ ដើម្បី​តាមដាន​បន្ត​ពី​ការ​ពិនិត្យ​លើក​ដំបូង ខណៈ​កុមារ​ប្រមាណ​៣០​នាក់ ពី​មណ្ឌល កុមារ​មែកឈើ បាន​រៀន​អំពី​ការ​លែង​កីឡា​វាយ​កូន​បាល់​ពី​កីឡា​វាយ​កូន​បាល់​កម្ពុជា​។

កម្មវិធី​សម្អាត​មាត់​ធ្មេញ A-Ha-Ha Project in Cambodia 2016 ដោយ​មានការ​គាំទ្រ​យ៉ាង​សកម្ម​ពី កីឡា​វាយ​កូន​បាល់​កម្ពុជា និង​មហាវិទ្យាល័យ​ទន្ត​វទន​សាស្ត្រ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​ការ​ថែទាំ​អប់រំ​សុខភាព​មាត់ ធ្មេញ​របស់​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី​ត្រូវ​បាន​បន្ត​ធ្វើ​ដោយ​ជោគជ័យ​ចំនួន​រយៈពេល​បី​ឆ្នាំ​ហើយ​។

នៅ​ដើមឆ្នាំ​នេះ  អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី បាន​រៀបចំ​កម្មវិធី​ថែរក្សា​មាត់​ធ្មេញ និង​កម្មវិធី​ខ្នាត​តូច ប្រចាំត្រីមាស​ចំនួន​បី​លើក​សម្រាប់​កុមារ​នៅ​មណ្ឌលកុមារ​ទឹកដី​សប្បាយ និង​មណ្ឌលកុមារ​មែកឈើ នៅ​មណ្ឌលកុមារ​ទឹកដី​សប្បាយ​ផ្ទាល់​។

កញ្ញា ហ៊ី​សា​អិ អា​រ៉ៃ អគ្គ​នាយិកា​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​បី និង​ជា​បវរកញ្ញា​ជប៉ុន​ឆ្នាំ​២០១១ បាន​លើក​ឡើង​ថា «​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​មើលឃើញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​សុខភាព​មាត់​ធ្មេញ​របស់​កុមារ​នោះ​។ ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ដែល​កុមារ​បាន​ចង​ចាំមេរៀន​នៃ​ការ​ថែរក្សា​មាត់​ធ្មេញ ដែល​ពួក​គេ​បាន​រៀន​កាលពី​ត្រីមាស​កន្លង​ទៅ​»​។