ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កីឡា​ប៉ូលិស​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ព្រឹត្តិការណ៍ WPFG នៅហូ​ឡង់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​ប៉ូលិស​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល​

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​ប៉ូលិស​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល​ពិភពលោក World Police&Fire Games (WPFG) លើក​ទី​១៩ នៅ​ប្រទេស​ហូ​ឡង់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មកនេះ បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ដោយ​នាំ​មក​នូវ​ជ័យជម្នះ​យ៉ាងធំធេង​ជូន​ជាតិ​មាតុភូមិ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែសីហាឆ្នាំ​២០២២​។

ប្រតិភូ​កីឡា​ប៉ូលិស​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល​ពិភពលោក (World Police &Fire Games) លើក​ទី​១៩ នៅ​ប្រទេស​ហូ​ឡង់ តាំងពី​ថ្ងៃ​ទី​២០​កក្កដា​មក​ម៉្លេះ​ និង​បាន​វិល​មក​ដល់​មាតុប្រទេស​វិញ​ជាមួយ​មហា​ជោគជ័យ​យ៉ាង​ធំធេង​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​យើង ។ កម្ពុជា​បាន​បញ្ជូន​ត្រឹមតែ​៩​ប្រភេទ​កីឡា​ឱ្យទៅ​ចូលរួម​ប្រកួត​ប៉ុណ្ណោះ មាន​ដូច​ជា​កីឡា​កា​រ៉ា​តេ តេ​ក្វា​ន់​ដូ ចំបាប់ ជូ​ជិត​ស៊ូ ចំបាប់​កាច់​ដៃ យូ​ដូ វាយ​សី វាយ​កូន​ឃ្លី​លើ​តុ និង​លើក​ទម្ងន់ ហើយ​ដណ្ដើម​បាន​មេដាយ​សរុប​រហូត​ដល់​ទៅ​៣៣​គ្រឿងក្នុង​នោះ​មេដាយមាស​១៥​គ្រឿង មេដាយ​ប្រាក់​៨​គ្រឿង និង​មេដាយ​សំរឹទ្ធ​១០​គ្រឿង​។

ទន្ទឹម​គ្នា​នេះ​ដែរ ការ​វិល​ត្រឡប់​មក​ដល់​មា​តុប្រទេស​របស់​ប្រតិភូ​កីឡា​ប៉ូលិស​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​២ សីហា មានការ​រៀបចំ​ក្បួន​ដង្ហែ​យ៉ាង​គគ្រឹកគគ្រេង ចាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ មក​កាន់​រង្វង់​មូល​វិមាន​ឯករាជ្យ និង​បញ្ចប់​នៅ​ត្រឹម​ទីលាន​វាយ​កូន​បាល់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

ក្រុម​ប្រតិភូ​កីឡា​ប៉ូលិស​កម្ពុជា​ដែល​មានឱកាស​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល​ពិភពលោក (World Police&Fire Games) នៅ​ប្រទេស​ហូ​ឡង់​លើក​ទី​១៩​នា​ពេល​នេះ ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ និង​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា និង​ស្មារតី​ពី​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ការ​ជួយ​ជំរុញ​លើកទឹកចិត្ត​ពី​នាយ​ឧត្តម
សេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ទៀត​ផង ទើប​ធ្វើ​ឲ្យ​យើង​មានឱកាស​ដណ្ដើម​បាន​ជោគជ័យ​យ៉ាង​ធំធេង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ