លោក Tuchel ថា Chelsea មិនទាន់ត្រៀមខ្លួនរួចរាល់ទេ សម្រាប់រដូវកាលថ្មី
អង់គ្លេស ៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea បានសារភាពថា ក្រុម
អង់គ្លេស ៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea បានសារភាពថា ក្រុម
អង់គ្លេស ៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea បានសារភាពថា ក្រុមរបស់លោកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ សម្រាប់ការប្រកួតប្រជែងក្របខណ្ឌ English Premier League រដូវកាលថ្មី ដែលនឹងចូលមកដល់ឆាប់ៗខាងមុខនេះ។
លោក Thomas Tuchel បានលើកឡើងថា ការប្រកួតមិត្តភាពមុនបើករដូវកាល (Pre-Season) បានធ្វើឱ្យកូនក្រុមរបស់លោកហត់នឿយ និងប្រើប្រាស់កម្លាំងខ្លាំងមែនទែន។ កត្តានេះ ជាការព្រួយបារម្ភថា ក្រុមមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតបើករដូវកាលថ្មីរបស់ពួកគេ ដែលត្រូវប៉ះក្រុមស្ករគ្រាប់ Everton នាថ្ងៃទី៦ ខែសីហា ខាងមុខនេះ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់វ័យ៤៨ឆ្នាំរូបនេះ បាននិយាយថា «ការប្រកួត Pre-Season មានរយៈពេលយូរមែនទែន។ គ្រប់គ្នាហត់នឿយ និងអស់កម្លាំងខ្លាំងក្នុងការប្រកួតនៅសហរដ្ឋអាមេរិក។ ហើយត្រូវធ្វើដំណើរត្រឡប់មកវិញ វាពិតជាមិនងាយស្រួលទេ»។
លោកបន្ថែមទៀតថា «ចុងសប្តាហ៍នេះ យើងគ្មានការរៀបអ្វីផ្សេងក្រៅពីការប៉ះ Everton នោះទេ។ រដូវកាលថ្មីគឺនៅនឹងមុខយើង។ ដូច្នេះមានចំណុចជាច្រើន ដែលយើងត្រូវកែលម្អ។ យើងមិនទាន់ត្រៀមខ្លួនរួចរាល់ទេ។ ប៉ុន្តែយើងក៏មិនចាំបាច់ត្រៀមឥឡូវនោះដែរ។ ព្រោះយើងមានពេល១សប្តាហ៍ទៀត ដូច្នេះជាពេលវេលាសម្រាប់ពួកយើង ដើម្បីឈានដល់កម្រិតល្អបំផុត។ ហើយទោះយ៉ាងណាវាតែងតែជារឿងល្អនៅពេលរដូវកាលថ្មីមកដល់»៕ (ដកស្រង់ចេញពី Daily Mail)
ចែករំលែកព័តមាននេះ