ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដន្ទាទោស​មេ​បក្ស​ខ្មែរ​ក្រោក​ដាក់​ពន្ធនាគារ​៩​ឆ្នាំ និង​បក្សពួក​៧​នាក់​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២២​​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​​ផ្ដន្ទាទោស​ប្រធាន​បក្ស​ខ្មែរ​ក្រោក​ដាក់​ពន្ធនាគារ​កំណត់​

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២២​​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ប្រធាន​បក្ស​ខ្មែរ​ក្រោក​ដាក់​ពន្ធនាគារ​កំណត់​៩​ឆ្នាំ ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​ទ្រព្យ​ឧកញ៉ា​លក់​ឡេ​តាម​អន​ឡាញ អ៊ា​ន សៀវ​ម៉ី ។

ជាមួយ​គ្នា​នេះ តុលាការ​ក៏​បាន​សម្រេច​ផ្ដន្ទាទោស​បក្សពួក​ចំនួន​៧​នាក់​ទៀត ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ពី​៦​ឆ្នាំ​ដល់​៨​ឆ្នាំ និង​បង្គាប់​អោយ​រួម​គ្នា​សង​សំណង​ដល់​ដើមបណ្ដឹង​ជា​ប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ និង​ជំងឺ​ចិត្ត​ចំនួន​២០០​លាន​រៀល ។

ជនជាប់ចោទ​ទាំង​៨​នាក់​ដែល​តុលាការ​ផ្ដន្ទាទោស​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍា​នាសា​ប៊ុ​ង ហៅ​វី​លៀម​គ័ង អាយុ​៤៤​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៩​ឆ្នាំ​។ ២- ឈ្មោះ គេច ម៉ាច ហៅ​តឿ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ ។ ៣- ឈ្មោះ អោ រ៉ា​ម៉​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៨​ឆ្នាំ ។ ៤- ឈ្មោះ សុវណ្ណ រ៉ា​នុ​ត ហៅ​ណុ​ច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ ។ ៥- ឈ្មោះ នេ​ត ផៃ​មុនី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ ។ ៦- ឈ្មោះ ខុន វ​ឌ្ឍ​នះ​បូរ​ម៉ី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ ។ ៧- ឈ្មោះ សុ វណ្ណ​ស្រី​សូ​រិ​យា​ព៍​ណ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ និង​៨- ឈ្មោះ ជួន សុ​ភ័​ត្រា ភេទ​ប្រុស ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ និង​ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​មក​អនុវត្ត​តាម​សេចក្ដីសម្រេច​របស់​តុលាការ​។ ហើយ​សាលក្រម​នេះ​សម្រេច​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

តុលាការ​បាន​ចោទប្រកាន់​ជន​ដៃដល់​ទាំង​៨​នាក់ ពី​បទ ៖ ១- បទ លួច​មាន​ស្ថាន​ទម្ងន់ទោស ២- បទ កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​, ៣- បទ ក្លែង​ឯកសារ​សាធារណៈ តាម​មាត្រា​២៩ មាត្រា​៣៥៣ មាត្រា​៣៥៧ មាត្រា​៤៩០ និង​មាត្រា​៦២៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ