បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡា
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡា
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡា
វាយកូនបាល់ITF/OSថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកដែលមានគ្រូបង្វឹក៣ប្រទេស
ចូលរួមបង្រៀន ។ វគ្គនេះធ្វើឡើងនៅទីលានវាយកូនបាល់ផ្ទាល់ក្នុងពហុកីឡដ្ឋានជាតិនាថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ ក្រោមការសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឧបត្ថម្ភពី OS។
អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលោក ជា ពៅ និងជាមន្ត្រីសម្របសម្រួលវគ្គបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកដែលមានរយៈពេល១២ថ្ងៃចាប់ផ្ដើមពីថ្ងៃទី១ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានសិក្ខាកាមចំនួន១៩នាក់មកពី៥ប្រទេសរួមមានកម្ពុជា មីយ៉ាន់ម៉ា ទីម័រ បង់ក្លាដែសនិងហ្វីជី ចូលរួម។ ចំណែកគ្រូឧទ្ទេសមានចំនួន៣នាក់ដូចជាលោកJonathan Stubbs លោក Gary Pucell និងលោក Amir Borghei មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ(ITF)។
លោក ជា ពៅ បានបន្តថា វគ្គនេះពិតជាមានសារសំខាន់ណាស់ចំពោះសិក្ខាកាមជាគ្រូបង្វឹកកីឡា
វាយកូនបាល់ITF/OSថ្នាក់តំបន់កម្រិតដំបូងចូលរួម ដោយយើងមានសិក្សាទ្រឹស្តី និងអនុវត្តនៅលើទីលានភ្លាមៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្នុងការពង្រឹងបច្ចេកទេសជាគ្រូបង្វឹកកីឡាវាយកូនបាល់ តាមបណ្តាខេត្ត និងតំបន់របស់ប្រទេសនីមួយៗ ៕
ចែករំលែកព័តមាននេះ