ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​មែន ​! កីឡាករ​តេ​ក្វា​ន់​ដូ​កម្ពុជា​ទទួល​មេដាយមាស​បី​គ្រឿងក្នុង​ការ​ប្រកួត​លំដាប់​ពិភពលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

កីឡាករ​កម្ពុជា​បី​រូប បង្កើត​ភាព​ភ្ញាក់ផ្អើល និង​ស្ញប់ស្ញែង បន្ទាប់​ពី​ពួក​គេ​ទទួល​ជ័យ​ជំនះ​ក្នុង​កា​ប្រកួត​កីឡារ​តេ​ក្វា​ន់​ដូ លំដាប់​ពិភពលោក ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន…

កីឡាករ​កម្ពុជា​បី​រូប បង្កើត​ភាព​ភ្ញាក់ផ្អើល និង​ស្ញប់ស្ញែង បន្ទាប់​ពី​ពួក​គេ​ទទួល​ជ័យ​ជំនះ​ក្នុង​កា​ប្រកួត​កីឡារ​តេ​ក្វា​ន់​ដូ លំដាប់​ពិភពលោក ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន បាន អបអរសាទរ កីឡាករ​តេ​ក្វា​ន់​ដូ WT ចំនួន​០៣​រូប ទទួល​បាន​មេដាយមាស ពី​ការ​ប្រកួត World Police & Fire Games 2022 នៅ​ប្រទេស​ហូ​ឡង់​។

សម្តេច​តេ​ជោ បាន​មាន​ប្រសា​សស​ន៍​បន្ត​ទៀត​ថា បន្ទាប់​ពី​ម្សិលមិញ កីឡាករ សំ យូ​ដេ​ត និង កីឡាករ វ៉ា មិថុនា ទទួល​បាន​មេដាយមាស ថ្ងៃនេះ កីឡាករ ផល សុ​វ​ណ្ណាត់ ក៏​ទទួល​បាន​មេដាយមាស​មួយទៀត ពី​ការ​ប្រកួត World Police & Fire Games 2022 នៅ​ប្រទេស​ហូ​ឡង់ ។

នេះ គឺជា​មោទនភាព​របស់​ប្រទេស​ជាតិ​យើង​ទាំងមូល ដែល​កីឡាករ​តេ​ក្វា​ន់​ដូ WT ចំនួន ០៣ រូប ដែល​បាន​ទៅ​ចូល​រូ​ម​កម្មវិធី​ប្រកួត World Police & Fire Games 2022 នៅ​ប្រទេស​ហូ​ឡង់ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ ហើយ​ទទួល​បាន​មេដាយមាស​ទាំង​០៣​នាក់​តែ​ម្តង​។

គួរ​បញ្ជាក់​ថា កម្ពុជា​កំពុង​តែ​ធ្វើការ​ពង្រឹង​កីឡាករ ដើម្បី​អោយ​មាន​សមត្ថភាព​ឈ្នះ​បាន​មេដាយមាស​ច្រើន នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡារ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ