ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទ ! កីឡាការិនីកម្ពុជាទទួលបានមេដាយមាសពីការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើវិញ្ញាសាលោតចម្ងាយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អបអរសាទ​ចំពោះ​កីឡាការិនី​កម្ពុជា​ទទួល​បាន​មេដាយមាស​ទី​២ ដោយ​កីឡាការិនី វិត ច​ន្ថា លើ​វិញ្ញាសា​លោត​ចម្ងាយ នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ ប្រទេស​ឥណ្ឌូ​នេ​ស៊ី នា​ព្រឹក​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ អបអរសាទ​ចំពោះ​កីឡាការិនី​កម្ពុជា​ទទួល​បាន​មេដាយមាស​ទី​២ ដោយ​កីឡាការិនី វិត ច​ន្ថា លើ​វិញ្ញាសា​លោត​ចម្ងាយ នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ ប្រទេស​ឥណ្ឌូ​នេ​ស៊ី នា​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) ។

ប្រភព​លើក​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែសីហា​ថា មេដាយមាស​១​គ្រឿង ជា​លើក​ដំបូង ដោយ​ក្រុមកីឡា​ការិនី​បាល់បោះ​ជិះរទេះ ក្រោយ​យកឈ្នះ ក្រុមកីឡា​ការិនី​បាល់បោះ​ថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល​៧-៥ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ លើ​វិញ្ញាសា នារី​៣​ទល់​៣​នាក់ ខណៈ​កីឡា​វា​.​យ​កូន​ឃ្លី​លើ​តុ​ឈ្នះ​មេដាយ​សំរឹទ្ធិ លើ​វិញ្ញាសា​វា​.​យ​គូ ។

ហើយ​នា​ព្រឹក ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២​នេះ កីឡាការិនី​ពិការ អត្តពលកម្ម វ៉ិ​ច ច​ន្ថា (​ប្រភេទ​ពិការ T44) ដណ្តើម​បាន​មេដាយមាស​១​គ្រឿង​បន្ថែម លើ​វិញ្ញាសារ​លោត​ចម្ងាយ ក្រោយ​ពី​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​លោត​បាន​៤,២៩​ម៉ែត្រ ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសកកម្ម អត្ត​ព​លិ​ក​ពិការ​កម្ពុជា​បាន​បញ្ជាក់​ពី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មក​ថា ពេល​នេះ​អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​២​គ្រឿង និង​សំរឹទ្ធិ​១​គ្រឿង ក្នុង​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៕