ប្រវត្តិសាស្ត្រថ្មី! អង់គ្លេសផ្តួលជើងខ្លាំងអាល្លឺម៉ង់ឈ្នះជើងឯក Women’s Euro ជាលើកដំបូង
អង់គ្លេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានបង្កើតប្រវត្តិសាស្ត្រដ៏ថ្មីស្រឡាងតាមរយៈ
អង់គ្លេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានបង្កើតប្រវត្តិសាស្ត្រដ៏ថ្មីស្រឡាងតាមរយៈ
អង់គ្លេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានបង្កើតប្រវត្តិសាស្ត្រដ៏ថ្មីស្រឡាងតាមរយៈការឈ្នះជើងឯក UEFA Women’s Euro ឆ្នាំ ២០២២ ដែលជាការឈ្នះពានរង្វាន់កម្រិតកំពូលលំដាប់អន្តរជាតិជាលើកដំបូងបំផុតរបស់ពួកគេ។ បន្ទាប់ពីបានយកឈ្នះលើក្រុមជើងខ្លាំង និងជាម្ចាស់ជើងឯក៨សម័យកាល អាល្លឺម៉ង់ ដោយលទ្ធផល ២-១ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
ជំនួបវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅក្នុងកីឡដ្ឋានជាតិ Wembley ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណជាង៨៧,០០០នាក់ ម្ចាស់ផ្ទះអង់គ្លេសបានបើកការនាំមុខមុននៅនាទី៦២ ដែលរកបានដោយខ្សែប្រយុទ្ធ Ella Toone។ មុនពេលអាល្លឺម៉ង់តាមស្មើមកវិញ ដែលសម្រេចបានដោយខ្សែបម្រើ Lina Magull នៅនាទី៧៩។
ការប្រកួតតានតឹងកាន់តែខ្លាំងឡើងរវាងក្រុមទាំង២ ដែលឈានដល់ម៉ោងបន្ថែម១៥នាទី ២ដង។ ប៉ុន្តែអ្វីៗបានចប់សព្វគ្រប់ ក្រោយពេលខ្សែប្រយុទ្ធ Chloe Kelly រកគ្រាប់ជ័យជម្នះសម្រាប់អង់គ្លេសនៅនាទី១១០។ ហើយលទ្ធផល ២-១ នេះ បានរក្សារហូតបញ្ចប់ការប្រកួតជាផ្លូវការ។
ខ្សែប្រយុទ្ធអង់គ្លេស Beth Mead បានឈ្នះពានរង្វាន់កីឡាការិនីល្អបំផុត រួមនិងស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ឆ្នាំ ២០២២ នេះ។ ដោយមានគ្រាប់បាល់សរុប៦គ្រាប់ស្មើជាមួយខ្សែប្រយុទ្ធអាល្លឺម៉ង់ Alexandra Popp។ ប៉ុន្តែ Beth Mead ធ្វើបានល្អជាងដោយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assists) បានចំនួន៥ដង។
ក្រឡែកមកកាន់អាល្លឺម៉ង់វិញ បើទោះជាបរាជ័យសម្រាប់ឆ្នាំ ២០២២ នេះ យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែឈរជាក្រុមឈ្នះពានរង្វាន់ UEFA Women’s Euro ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ពោលចំនួន៨ដង តាមពីក្រោយដោយន័រវែស ដែលឈ្នះចំនួន២ដង៕
ចែករំលែកព័តមាននេះ