ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ចេញពីភ្នំពេញ ទៅ​ទាក់ឆ្កែអ្នក​ស្រុក​នៅ​ខេត្តកណ្តាល​​ ត្រូវអស់លក្ខណ៍​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ដើរ​ទាក់​ឆ្កែ​អ្នកស្រុក​រាល់ថ្ងៃ​ ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៤នាក់​

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ដើរ​ទាក់​ឆ្កែ​អ្នកស្រុក​រាល់ថ្ងៃ​ ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៤នាក់​ចូល​អន្ទាក់​របស់​សមត្ថ​កិច្ច កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​កៅស៊ូ​គល់​ស្ពាន​ទី​១៣ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យ​ម្នាក់​​​ខាងលើ​ឈ្មោះ ជួន លាង​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫ ស្សី​កែវ រាជធានី​ភ្នំពេញ ។ វត្ថុ​តាង​ចាប់​យក​​​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា RSX ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ​ ព្រៃវែង 1D-៣៣៩១ សត្វ​ឆ្កែ​​ចំនួន​២​ក្បាល និង​សម្ភារៈ​សម្រាប់​ទាក់​សត្វ​ឆ្កែ​មួយ​ចំនួន​ទៀត ។

តាម​សេ​ក្តី​រាយ​ការណ៍​​ឲ្យ​ដឹង​ថា កន្លង​មក​ជនសង្ស័យ​ និង​បក្ខពួក​ធ្លាប់​ដើរ​ធ្វើ​សកម្មភាព​លួច​ទាក់​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ស្រុក​មុខកំពូល ញឹកញាប់​ណាស់​មក​ហើយ​។ លុះ​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា វេលា​រំលង​អា​ធ្រា​ត្រ ជនសង្ស័យ និង​បក្ខពួក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចំនួន
២​គ្រឿង មាន​គ្នា​៤​នាក់ ចេញពីផ្ទះ​ជួល​ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ​ក្នុង​គោលបំណង​ដើរ​លួច​ទាក់​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក​មុខកំពូល​នេះ ។

​តាម​សេចក្តីរាយការណ៍​បានបន្ត​ថា លុះ​ទៅ​ដល់​ចំណុច​ផ្លូវ​កៅស៊ូ​ស្ពាន​ទី​១៣ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ក្រុម​ជន​សង្ស័យ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លួច​ទាក់​សត្វ​ឆ្កែ​របស់​ប្រជា​ពល​រដ្ឋ​បាន​២​ក្បាល ហើយ​ក៏​បាន​ជួប​កម្លាំង​អន្តរាគមន៍​ស្រុក និង​ក​ម្លាំ​ង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ រួម​សហការ​ជាមួយ​ប្រជា​ការពារ ដែល​កំពុង​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ ឃើញ​ដូច្នោះ​ជន​ស​ង្ស័​យ​និង​បក្ខពួក​មួយ​ក្រុម​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួនដែរ​ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ចាប់​បាន​ម្នាក់ ​ខណៈបក្ខពួក​ម្នាក់​ដែល​​ជិះ​ជាមួយ​គ្នា​បាន​ផ្ដួល​ម៉ូតូ​ហើយ​រត់​ចោល​បាត់​ ។ ជនសង្ស័យ និង​វត្ថុ​តាង​ដូច​បាន​រៀបរាប់​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​សាកសួរ​យក​ចម្លើយ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​និង​បក្ខពួក​ចំនួន​​៣​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទាក់​សត្វ​ឆ្កែ របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ​ពិតប្រាកដ​មែន ក្រោយ​ពី​ធ្វើ​សក​ម្ម​ភាព​​ទាក់​​ឆ្កែ​បាន​ម្តង​ៗ ពួក​ខ្លួន​​បាន​យក​ទៅ​លក់​ចែក​ប្រាក់​គ្នា​ក្នុង​ម្នាក់​បាន​ចំនួន​១២​ម៉ឺន​រៀល ក្នុង​មួយ​យប់ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ