ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ស្មាន​មិន​ដល់​! ចិន​៦​នាក់​ជួប​គ្រោះ​ពេល​ជិះ​ម៉ូតូ​ទឹក​បុក​គ្នា​នៅ​សមុទ្រ​ឆ្នេរ​ឯករាជ្យ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ចំនួន​៦​នាក់ បាន​នាំ​គ្នា​ជួល​ម៉ូតូ​ទឹក​ចំនួន​៣​គ្រឿង​ជិះ​លេង​នៅ​ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ ក៏​ស្រាប់តែ​ជួបនឹង

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ចំនួន​៦​នាក់ បាន​នាំ​គ្នា​ជួល​ម៉ូតូ​ទឹក​ចំនួន​៣​គ្រឿង​ជិះ​លេង​នៅ​ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ ក៏​ស្រាប់តែ​ជួបនឹង​ឧបទ្ទវហេតុ​បុក​គ្នា បណ្តាល​ឲ្យ​ម្នាក់​លង់ទឹក​ស្លា​.​ប់ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ឆ្នេរ​ឯករាជ្យ ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដល់​ជីវិត​ខាងលើ​មានឈ្មោះ YI CHENGFU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន EH ៨១១៦១៨៧ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃខែ​ខាងលើ មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​១​ក្រុម​មាន​គ្នា​ចំនួន​៦​នាក់ បាន​នាំ​គ្នា​ទៅ​អង្គុយ​លេង​នៅ​ឆ្នេរ​ឯករាជ្យ ស្ថិត​ក្នុងភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​មក ភ្ញៀវ​ទាំង​៦​នាក់​នោះ បាន​នាំ​គ្នា​ជួល​ម៉ូតូ​ទឹក​ចំនួន​៣​គ្រឿង (​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់​) ដើម្បី​កំសាន្ត​លេង​ក្នុង​លំហ​សមុទ្រ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ពួក​គេ​ជិះ​ចេញពី​ចំណត​ម៉ូតូ ដោយ​នាំ​គ្នា​ជិះ​ដង្ហែ​មុខក្រោយ ចូល​ទៅ​ក្នុង​លំហ​សមុទ្រ​បាន​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​មាត់​ឆ្នេរ​នោះ ក៏​មាន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​នៅ​កណ្តាល​គេ ស្រាប់តែ​ក្រឡាប់​ម៉ូតូ​ធ្លាក់​មនុស្ស​ចូល​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់​តែ​ម្តង ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​ពីក្រោយ គេច​មិន​ទាន់​ក៏​បុក​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​តែ​ស្រ​វេ​ស្រ​វ៉ា​តោង​ឡើង​ម៉ូតូ​ទឹក និង​បន្ត​ទៅ​បុក​ម៉ូតូ​ទឹក​១​គ្រឿង​ទៀត​ខាង​មុខ ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់​ចូល​ទឹក​ទាំងអស់​គ្នា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ក៏​មាន​បុគ្គលិក​ម៉ូតូ​ទឹក និង​សមត្ថកិច្ច​នគរបាល​ដែល​ប្រចាំការ បាន​នាំ​គ្នា​ចេញ​ម៉ូតូ​ទឹក​ទៅ​ជួយ​សង្គ្រោះ ហើយ​បាន​ស្រង់​អ្នក​របួស​ចំនួន​២​នាក់​ចេញពី​ក្នុង​ទឹកសមុទ្រ​ឡើង​ទៅ​លើគោក​វិញ និង​ដឹក​យក​ទៅ​ស​ង្រោះ្គ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​ការ​សង្គ្រោះ​មិន​អាច​ជួយ​បាន ដោយ​ជន​រង​គ្រោះ​ម្នាក់​បាន​បាត់បង់​អាយុជីវិត​បាត់​ទៅ​ហើយ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល សង្គ្រោះ​ទាន់​ពេលវេលា ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ន​ជំនាញ​បាន​ហៅ​មនុស្ស​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់​ជា​បុគ្គលិក​ម៉ូតូ​ទឹក និង​ចិន​ចំនួន​៥​នាក់ យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។ ដែល​នេះ​ជា​ហេតុការណ៍​សប្បាយ​ក្លាយជា​ទុក្ខ ធ្វើ​ឱ្យ​ចិន​៦​នាក់​ជិះ​ម៉ូតូ​ទឹកសមុទ្រ​ឆ្នេរ​ឯករាជ្យ បុក​គ្នា​ស្លា​.​ប់ម្នាក់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ