ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កងធម្មតាខេត្តតាកែវត្រូវប៉ាន់ពលរដ្ឋសម្រុកចិញ្ចឹម

3 ឆ្នាំ មុន
  • តាកែវ

ភាព​ល្បីល្បាញ​ពី​រស់ជាតិ​ឆ្ងាញ់​ពិសា​របស់​បង្កង​ទឹកសាប នៅ​ខេត្តតាកែវ បាន​ធ្វើ​ឲ្យ​ទឹកដី​គោក​ធ្លក​នេះ​ទទួល​បាន​ចំណូល​ពី​បង្កង​មិន​តិច​ទេ​ក្នុង​មួយ​ឆ្នាំ​ៗ ។ ដោយសារ​ទីផ្សារ​បង្កង​កាន់​ច្រើន អ្នក​ចិញ្ចឹម​បង្កង​នៅ​ខេត្តតាកែវ បាន​សម្រុក​ចិញ្ចឹម​បង្កង​ដែល​មាន​ទីផ្សារ​ល្អ​នេះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ស្របគ្នា​នេះ តាម​ការ​វា​.​យ​តម្លៃ​របស់​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ថា…

ភាព​ល្បីល្បាញ​ពី​រស់ជាតិ​ឆ្ងាញ់​ពិសា​របស់​បង្កង​ទឹកសាប នៅ​ខេត្តតាកែវ បាន​ធ្វើ​ឲ្យ​ទឹកដី​គោក​ធ្លក​នេះ​ទទួល​បាន​ចំណូល​ពី​បង្កង​មិន​តិច​ទេ​ក្នុង​មួយ​ឆ្នាំ​ៗ ។

ដោយសារ​ទីផ្សារ​បង្កង​កាន់​ច្រើន អ្នក​ចិញ្ចឹម​បង្កង​នៅ​ខេត្តតាកែវ បាន​សម្រុក​ចិញ្ចឹម​បង្កង​ដែល​មាន​ទីផ្សារ​ល្អ​នេះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ស្របគ្នា​នេះ តាម​ការ​វា​.​យ​តម្លៃ​របស់​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ថា ការ​ចិញ្ចឹម​បង្កង​ធម្មជាតិ​បែប​លក្ខណៈ​គ្រួសារ​នៅ​តាម​តំបន់​ក្នុង​ខេត្តតាកែវ និង​មានការ​កើនឡើង​បន្ថែម​ទៀត​ផ្អែក​លើ​ការ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ចិញ្ចឹម​បង្កង​របស់​មន្ត្រី​ជំនាញ​នៅ​តំបន់​ជាប់​ដែន​នេសាទ ។ គេ​បាន​កត់​សម្គាល់ថា ប្រជា​កសិករ​ធ្លាប់​ចិញ្ចឹម​បង្កង​កំពុង​បង្កើន​ការ​ចិញ្ចឹម​កាន់តែ​ច្រើន​ឡើង ។

នៅ​ពេល​ចុះ​ពិនិត្យ​មើល​ការ​ចិញ្ចឹម​បង្កង​របស់​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ថ្មី​ៗ​នេះ​លោក អ៊ុ​ក ហាក់ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ដែល​ល្បី​មាន​បង្កង​ឆ្ងាញ់​លើសគេ​នៅ​កម្ពុជា​នេះ មន្ត្រី​បាន​កំពុង​តែ​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ការ​ចិញ្ចឹម​បង្កង​ដល់​ពលរដ្ឋ ។

មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​ដាក់ចុះ​នូវ​ផែនការ​សម្រាប់​ខណ្ឌ​រដ្ឋបាល​ជលផល​ធ្វើការ​ផ្សព្វផ្សាយ​ផ្តោត​ទៅ​លើ​ស្រុក​ដែល​ជាប់​ដែន​នេសាទ​មាន​ដូច​ជា នៅ​ស្រុក​ទ្រាំង​ប៉ែក​ខាងកើត​ដូច​ជា ស្រុក​បុរី​ជលសារ ស្រុក​កោះអណ្តែត និង​ស្រុក​អង្គរបុរី ។

មន្ត្រី​បញ្ជាក់​ថា «​ជា​គោលការណ៍​ខ្ញុំ​ចង់​ពង្រីក​កន្លែង​ចិញ្ចឹម​បង្កង​បែប​ធម្មជាតិ​នេះ​ឱ្យ​បាន​ច្រើន ។ ប៉ុន្តែ ប្រជាពលរដ្ឋ​ពួក​គាត់​មានការ​យល់​ដឹង​នៅ​មាន​កម្រិត​នៅឡើយ ។​ទោះបីជា​ណា​មន្ត្រី​នៅ​តែ​មាន​ទឹកចិត្ត​ជំរុញ​អាច​ថា នៅ​ឆ្នាំ​២០២៣ ខាង​មុខ​នេះ អង្គភាព​យើង​គម្រោង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំបួរ​ស្រុក​ទ្រាំង​ខេត្តតាកែវ​នេះ​បាន​ច្រើន​គ្រួសារ​ថែម​ទៀត​»​។

លោក​សាប់ សា​រុន អ្នក​ចិញ្ចឹម​បង្កង​បែប​ធម្មជាតិ​លក្ខណៈ​គ្រួសារ​នៅ​ភូមិ​ឃុំ​ខាងលើ​បានឱ្យ​ដឹង​ថា ការ​ចិញ្ចឹម​បង្កង បាន​ប្រាក់​ចំណូល​គួរសម​ដល់​គ្រួសារ​លោក នៅ​ក្នុង​ការ​ចិញ្ចឹមជីវិត ។ តែ​លោក​ថា ការងារ​នេះ​ទាមទារ​ឱ្យ​កសិករ ឧស្សាហ៍ ព្យាយាម​ផង​ដែរ ដូច​ជា ការ​ពិនិត្យ​គុណភាព​ទឹក​ឱ្យ​បាន​ញឹកញាប់ បើ​មិន​ដូច្នេះ នឹង​មាន​បញ្ហា​ដល់​ការ​លូតលាស់​បង្កង ។

តាម​ការ​ចំណាំ​បង្កង​ធម្មជាតិ​ខេត្តតាកែវ​សម្បូរ​នៅ​ក្នុង​ខែ​វិ​ចិ្ឆ​កា ។ ភាព​ល្បីល្បាញ​កង្ក​ង​ទឹកសាប​នៅ​ខេត្ត​នេះ​បាន​ធ្វើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម គ្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​«​បង្កង​តាកែវ​» ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ការ​ដាក់ «​បង្កង​តាកែវ​» ចុះ​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​បង្កង​ទឹកសាប​របស់​ខេត្ត​កែវ ពិសេស​ជួយ​ពង្រឹង​តម្លៃ និង​ទំនុកចិត្ត​ដល់​អ្នកទិញ និង​ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ