ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបាលិលេយ្យ កំពុងទាក់ទាញភ្ញៀវទេសចរទស្សនា និងថតរូបអនុស្សាវរីយ៍ នារដូវវស្សា

1 នាទី មុន

ខេត្តសៀមរាប៖ ប្រាសាទបាលិលេយ្យ អតីតរាជធានីអង្គរធំពី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ​មកទស្សនា និងថតរូបអនុស្សាវរីយ៍ ជាមួយនឹងទស្សនីយភាពបៃតងក្នុងរដូវវស្សា​។ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៦ ខែតុលានេះ…

ខេត្តសៀមរាប៖ ប្រាសាទបាលិលេយ្យ អតីតរាជធានីអង្គរធំពី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ​មកទស្សនា និងថតរូបអនុស្សាវរីយ៍ ជាមួយនឹងទស្សនីយភាពបៃតងក្នុងរដូវវស្សា​។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៦ ខែតុលានេះ បានឱ្យដឹងថា ទស្សនីយភាពស្រស់ត្រកាលនៃប្រាសាទខ្មែរ នារដូវវស្សាមានភាពទាក់ទាញយ៉ាងខ្លាំងក្រោយការផ្សព្វផ្សាយពីទីតាំងប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីអង្គរធំពីទស្សនីយភាពបៃតងក្នុងរដូវវស្សា មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍មកទស្សនា និងថតរូបអនុស្សាវរីយ៍ជាប់ឥតដាច់ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណជន ដែលមិនទាន់បានមក សូមអញ្ចើញមកទស្សនាដោយផ្ទាល់ភ្នែកនូវស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាង្គប្រាសាទខ្មែរ ដែលមានក្បាច់និងចម្លាក់យ៉ាងប្រណិត។ លើសពីនេះ នៅផ្នែកខ្លះនៃចម្លាក់ទាំងនោះបូកផ្សំជាមួយធម្មជាតិបង្កើតជាពណ៌បៃតងចេញជាទស្សនីយភាពមួយកាន់តែស្រស់ស្អាត និងទាក់ទាញមានតែនៅក្នុងរដូវវស្សា។

ទន្ទឹមនឹងនេះដែរ ទេសចរជាតិ-អន្តរជាតិ គួរកុំបីខកខានមកទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាល និងខ្លឹមសារជាប្រវត្តិសាស្ត្រនៃសិល្បៈខ្មែរនៅក្នុងរមណីយដ្ឋានអង្គរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ